បរទេស៖ កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ ក្រុមហ៊ុនគ្រឿងអលង្ការ Bulgari មានមូលដ្ឋានក្នុងប្រទេសអ៊ីតាលី បានបំបែកឯកទកម្មពិភពលោក ជាមួយនឹងការផលិតចុងក្រោយបង្អស់របស់ខ្លួន ដែលជានាឡិកាកម្រាស់ស្ដើងបំផុតមិនធ្លាប់មានពីមុន ត្រឹមតែ០.០៧អ៊ីញប៉ុណ្ណោះ (ប្រមាណ១.៨០មិល្លីម៉ែត្រ)។

ជាក់ស្ដែង នាឡិកានេះ គឺជានាឡិកាមេកានិចស្ដើងបំផុតរបស់ពិភពលោក និងថែមទាំងស្ដើងជាងកាក់១០ផោនទៅទៀត ខណៈតម្លៃដាក់លក់ចំនួន៤៤០,០០០ដុល្លារអាមេរិកឯណោះ។ ហើយថ្មីៗនេះ វាត្រូវបានផ្ដួលតំណែងដោយក្រុមហ៊ុននាឡិកា Richard Mille ដែលរួមសហការជាមួយក្រុមហ៊ុន Ferrari ក្នុងការផលិតនាឡិកាស្ដើងបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាឡិកាស្ដើងបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន មានឈ្មោះហៅថា The RM UP-01 និងមានកម្រាស់ស្ដើងជាងនាឡិការបស់ក្រុមហ៊ុន Bulgari ចំនួន០.០៥មិល្លីម៉ែត្រ ដែលជានាឡិកាមេកានិចដូចគ្នា។ ហើយក្រុមហ៊ុន បានផលិតវាឡើងដោយបច្ចេកទេសទំនើប និងប្រើពេលជាង៦,០០០ម៉ោង ក្នុង​ការ​អភិវឌ្ឍ​ន៍ និង​សាកល្បង។ យ៉ាងណាមិញ តម្លៃរបស់វាវិញ ត្រូវបានដាក់លក់ក្នុងតម្លៃដល់ទៅ១,៨៨៨,០០០ដុល្លារអាមេរិក៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]