អាមេរិក៖ សួនសត្វសាន់ហ្វ្រេ​ន​ស៊ី​ស្កូ (San Francisco Zoo) ដែលមានទីតាំងស្ថិតនៅជ្រុងនិរតីនៃទីក្រុងសាន់ហ្វ្រេនស៊ីស្កូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា របស់សហរដ្ឋអាមេរិក កំពុងកាន់ទុក្ខ និងសោកស្ដាយជាខ្លាំង បន្ទាប់ពីភេនឃ្វីនមួយក្បាល បាន.បា.ត់.ប.ង់.ជីវិតកាលពីថ្ងៃពុធកន្លងទៅប៉ុន្មានថ្ងៃមុននេះ ក្នុងអាយុ៤០ឆ្នាំ។

ជាក់ស្ដែង ភេនឃ្វីនឈ្មោលមួយក្បាលនេះ មានឈ្មោះហៅថា Caption Eo និងជាភេនឃ្វីនដែលមានអាយុច្រើនជាងគេក្នុងការថែទាំរបស់មនុស្ស នៅលើពិភពលោក។ ហើយភាពចាស់របស់វា បានធ្វើឲ្យបាត់បង់ការមើលឃើញ និងការស្តាប់យ៉ាងច្រើន រួមទាំងត្រូវការបច្ចេកទេសចិញ្ចឹមពិសេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះអត្តចរិតវិញ ល្អមែនទែន ដោយមិនដែលចូលរួមដណ្ដើមត្រីពីភេនឃ្វីនដទៃឡើយ និងសូម្បីតែដើរកាត់ហ្វូង ដើម្បីរកត្រីជាដើម ខណៈជំនួសមកវិញ នូវការអង្គុយស្ងៀមមួយកន្លែង និងរង់ចាំវេនរបស់វា សម្រាប់ការស៊ីចំណី។ តួយ៉ាង វាមានកូនចំនួន២៦ក្បាល ចៅ៣១ក្បាល និងចៅទួត៨ក្បាល ដែលមួយចំនួនស្ថិតក្នុងសួនសត្វ និងមួយចំនួនទៀត នៅស្ថាប័នផ្សេងៗទូទាំងប្រទេសផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]