ម៉ាឡេស៊ី៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បងប្អូនស្រីចំនួនពីរនាក់ មកពីប្រទេសម៉ាឡេស៊ី បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គម ក្រោយពីនារីជាប្អូនស្រី បានបង្ហោះនូវវីដេអូឃ្លីបខ្លីមួយ ដែលបង្ហាញឲ្យឃើញពីទិដ្ឋភាពនៃថ្ងៃខួបកំណើតរបស់នាង។

ជាក់ស្ដែង នាង Vivian បានប្រារព្ធពិធីខួបកំណើត ឈានចូលអាយុ២៦ឆ្នាំ ដោយបងស្រីរបស់នាងបាន Surprise នាងជាមួយនឹងនំខេកកម្ពស់៩ជាន់ ដែលធ្វើឡើងពីក្រដាសប្រាក់៥០រីងហ្គីត (ប្រមាណ១១ដុល្លារអាមេរិក) និង១០០រីងហ្គីត (ប្រមាណ២២ដុល្លារអាមេរិក ហើយចំណាយអស់រយៈពេល១សប្ដាហ៍ឯណោះ ក្នុងការបញ្ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ទឹកប្រាក់សរុបទាំងអស់សម្រាប់នំខេកទាំងមូល មានចំនួន៥២,០០០រីងហ្គីត (ប្រមាណ១១,៧២៧ដុល្លារអាមេរិក)។ ហើយចំពោះតួលេខ «៥២០» គឺបងស្រីរបស់នាងជ្រើសរើសឡើង ព្រោះមានន័យថា «ខ្ញុំស្រលាញ់អ្នក» ក្នុងភាសាចិនកុកងឺ។

យ៉ាងណាមិញ មានមហាជន លើបណ្ដាញសង្គមមួយចំនួន បានកោតសរសើរពីក្ដីស្រលាញ់រវាងបងប្អូនទាំងពីរនាក់ និងមួយចំនួនទៀត ប្រាថ្នាចង់បានបងប្អូនដូចជាពួកគេអីចឹងផងដែរ៕

ប្រភព: mustsharenews

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

សូមចុចលើលីងដើម្បីទស្សនាវីដេអូ៖ https://www.instagram.com/p/CfBQPAcB0P5/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]