ស្កុតឡែន៖ ស្ត្រីម្នាក់អាយុ៣២ឆ្នាំ មកពីតំបន់ Lanarkshire នៃប្រទេសស្កុតឡែន បានទិញវិមានដ៏ធំមួយកន្លែង ដែលជាវិមានសតវត្សរ៍ទី១៥ ក្នុងតម្លៃ២៥០,០០០ដុល្លារអាមេរិក (ប្រមាណ២៩៦,៥៤២ដុល្លារអាមេរិក)។

ជាក់ស្ដែង អ្នកស្រី Nicole Rudder មានមុខងារជាម្ចាស់ក្រុមហ៊ុនធានារ៉ាប់រងរថយន្ត និងបានទទួលការផ្ញើលិខិតផ្សព្វផ្សាយលក់វិមាន ពីមិត្តភក្ដិរបស់គាត់។ ហើយគាត់បានធ្វើដំណើរទៅមើលពីទិដ្ឋភាពផ្ទាល់នៃវិមាន ដោយខ្លួនឯង និងបានលង់ស្រលាញ់ រហូតដល់សម្រេចចិត្តទិញតែម្ដង។ ក្រោយពីទិញរួច ទើបគាត់ប្រាប់ទៅកាន់ស្វាមីរបស់គាត់ ដែលធ្វើឲ្យស្វាមីមិនពេញចិត្តទេ ក្នុងការទិញវិមាន តែទោះបីជាយ៉ាងណាក៏ដោយ ស្វាមីគ្រាន់តែមិនពេញចិត្តដំបូងប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង វិមាននេះ ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៤៨៤ម៉្លេះ សម្រាប់ជាកន្លែងស្នាក់នៅនារដូវក្ដៅ និងក្រោយមកត្រូវបានប្រើប្រាស់ជាផ្នែកនៃកសិដ្ឋានផ្លែឈើ និងបន្លែជាដើម។ យ៉ាងណាមិញ អ្នកស្រី Nicole នឹងផ្លាស់ប្ដូរវិមានដ៏ចាស់នេះ ឲ្យទៅជាកន្លែងរៀបពិធីអាពាហហ៍ពិពាហ៍ដ៏ប្រណីតមួយកន្លែង ខណៈឥឡូវ កំពុងដំណើរការសាងសង់។ ហើយនេះជាសុបិនរបស់គាត់ និងចង់ឲ្យកូនៗស្រីធំឡើង ដោយយល់ថា ស្ត្រីគ្រប់រូប អាចធ្វើអ្វីបានគ្រប់យ៉ាង ដរាបណាមានការខិតខំប្រឹងប្រែងផងដែរ៕

ប្រភព: Mirror 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]