បរទេស៖ កូនក្រមុំម្នាក់ មកពីសហរដ្ឋអាមេរិក បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ក្រោយពីនាងបានបង្ហោះវីដេអូ ដែលបង្ហាញឲ្យឃើញពីសកម្មភាពរបស់នាង ធ្វើនំខេកសម្រាប់ថ្ងៃរៀបការ មុនពិធីចាប់ផ្ដើមរយៈពេល១២ម៉ោង។

ជាក់ស្ដែង នាង Laura បានចំណាយប្រាក់បន្តិចបន្ដួច ប្រមាណតិចជាង៣០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងការធ្វើនំខេកដោយខ្លួនឯងនៅផ្ទះ ដែលអាចឲ្យនាងសន្សំសំចៃប្រាក់មួយផ្នែកធំ ខណៈនំខេកមង្គលការ អាចមានតម្លៃចាប់ពី៣០០ដុល្លារអាមេរិក ទៅ១,២០០ដុល្លារអាមេរិក អាស្រ័យលើចំនួនជាន់ និងការតុបតែងនៃនំខេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំពោះនំខេករបស់នាង មានចំនួនពីរជាន់ប៉ុណ្ណោះ និងមានការតុបតែងនូវគ្រាប់ស្ករឥន្ទធនូតូចៗជុំវិញ និងមានស្លាកឈ្មោះពីលើ យ៉ាងសាមញ្ញបំផុត។

យ៉ាងណាមិញ មានមហាជនមួយចំនួន បានបញ្ចេញមតិសើច.ចំ.អ.ក.ឲ្យថា នំខេកមង្គលការ តែមើលទៅដូចនំខេករបស់កូនក្មេង ប្រើប្រាស់សម្រាប់ពិធីខួបកំណើត និងដូចបន្ទុះភ្នំភ្លើងជាដើម។ ប៉ុន្ដែមួយចំនួនទៀត បានកោតសរសើរចំពោះការព្យាយាមធ្វើនំខេករបស់នាង និងប្រាប់ថា នាងមានភាពស្រស់ស្អាត ដូច្នេះគួរតែឲ្យរូបសម្រស់ចែងចាំង មិនមែនឲ្យនំខេកចែងចាំង ក្នុងពិធីមង្គលការទេ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)
រូបភាព (cr pic to the owner)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]