កូរ៉េខាងត្បូង ៖ ពិតណាស់ RM មេក្រុមរបស់ BTS ប្រាកដជាឆ្លៀតពេលទំនេរដែលលោកមាន ក្នុងនោះមិនត្រឹមតែប៉ុណ្ណោះទេ អ្នកគាំទ្រជាច្រើនបានដឹងហើយថា លោកស្រលាញ់សិល្បៈ និងទស្សនាសារមន្ទីនានាពាសពេញពិភពលោក។
ប្រសិនបើអ្នកធ្វើដំណើរក្នុងរដូវក្តៅនេះ នេះគឺជាសារមន្ទីរចំនួន ៥ ដែលត្រូវទៅទស្សនាដោយផ្អែកលើការធ្វើដំណើររបស់ RM ៖
១. សារមន្ទីរ Metropolitan Museum of Art (MET)
Metropolitan Museum of Art (MET) មានទីតាំងនៅញូវយ៉ក ជាសារមន្ទីរមួយដែលជំរុញការច្នៃប្រឌិត ជាមួយនឹងស្នាដៃសិល្បៈដ៏អស្ចារ្យ។
២.សារមន្ទីរ Dia Beacon
Dia Beacon ជាសារមន្ទីរដែលបង្ហាញពីការប្រមូលសិល្បៈរបស់មូលនិធិ Dia Art តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មកដល់សព្វថ្ងៃនេះ មាន ១១ទីតាំង។
៣. សារមន្ទីរ Menil Park
Menil Park មានទីតាំងនៅ Houston រដ្ឋ Texas ដោយបរិវេណសារមន្ទីរទំហំ ៣០ហិចតា។
៤. សារមន្ទីរ Rothko Chapel
ជាមួយសេចក្តីថ្លែងការណ៍បេសកកម្មនៃការបង្កើតឱកាសសម្រាប់ការលូតលាស់ខាងវិញ្ញាណ និងការសន្ទនាដែលបំភ្លឺមនុស្សជាតិរួមរបស់យើង និងជម្រុញសកម្មភាពដែលនាំទៅដល់ពិភពលោកដែលមនុស្សទាំងអស់ត្រូវបានប្រព្រឹត្តដោយសេចក្តីថ្លៃថ្នូរ និងការគោរព។ អ្នកអាចទស្សនា Rothko Chapel នៅ Houston រដ្ឋ Texas។
៥. សារមន្ទីរ Upper Belvedere
Upper Belvedere ជាសារមន្ទីរសិល្បៈដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រទេសអូទ្រីស៕
ប្រភព ៖ Allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]