ចិន៖ ក្រុមអ្នករុករកភ្នំចិន និងបារាំង បានរកឃើញបណ្ដុំ Dolomite ជាសារធាតុរ៉ែកាបូនអ៊ីដ្រាត មានរូងរាងដូចពពក ក្នុងរូងភ្នំ Xiniuyan ដែលជាកន្លែងផ្ទុករ៉ែធម្មជាតិពិសេស នៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិនកាលពីថ្មីៗកន្លងទៅនេះ។

ជាក់ស្ដែង រូងពពក បានគ្របដណ្ដប់លើផ្ទៃដីចំនួន៣០០ម៉ែត្រការ៉េ និងចែកចេញជា៧អាងទឹកនៅក្នុងរូងភ្នំ ដែលអាងនីមួយៗមានរូបរាងដូចជាផ្លៃល្ពៅ ឬនំប៉័ងជាដើម ខណៈរូងភ្នំ មានប្រវែងដល់ទៅ២,៧៥៤ម៉ែត្រឯណោះ។ ហើយវាជាទស្សនីយភាពទីពីរនៃពពករូងភ្នំ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសចិន បន្ទាប់ពីរូងភ្នំ Jingua

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រុមបេសកកម្ម បានធ្វើការស្ទាបស្ទង់ភូមិសាស្ត្រ និងទេសភាពនៃរូងភ្នំ រួមទាំងបានស៊ើបអង្កេតស្ថានភាពសុវត្ថិភាពនៅខាងក្នុង។ ហើយលើការស៊ើបអង្កេតវិទ្យាសាស្ត្រនៃរូងភ្នំ បានផ្តល់នូវចំណុចយោងវិទ្យាសាស្ត្រដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍន៍ ការប្រើប្រាស់ និងការស្ដារឡើងវិញជាបន្តបន្ទាប់របស់វាផងដែរ៕

ប្រភព: Xinhua

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr to the owner)
រូបភាព (cr to Xinhua)
រូបភាព (cr to Xinhua)
រូបភាព (cr to the owner)
រូបភាព (cr to Xinhua)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]