ជប៉ុន៖ រ៉ូបូតមួយគ្រឿង ដែលមានរូបរាងដូចជាសត្វពស់កំពុងវារ អាចឡើងលើកាំជណ្ដើរ រុករកតាមកន្លែងចង្អៀត និងថែមទាំងអាចម៉ាស្សារាងកាយរបស់មនុស្សបានទៀតផង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រ៉ូបូតនេះ ត្រូវបានបង្កើតឡើង ពីក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយលោក Motoyasu Tanaka នៅសកលវិទ្យាល័យ Electro-Communications ក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ ហើយវាមានប្រវែង១.៧ម៉ែត្រ និងបំពាក់ដោយឧបករណ៍ចាប់សញ្ញា ដែលអាចដឹងថាកង់នីមួយៗ នៅលើជំហាន ឬព្យួរនៅទីទួលខាងលើផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តាមរយៈការភ្ជាប់ឧបករណ៍បន្ថែម វាក៏អាចអនុវត្តការងារដូចជាបិទវ៉ាល់ទឹក និងបច្ចុប្បន្ន កំពុងធ្វើការស្រាវជ្រាវបន្ថែម ដើម្បីប្រើប្រាស់សម្រាប់ជួយក្រុមអ្នក.ស.ង្គ្រោះ ក្នុងអំឡុងពេលបំពេញបេសកកម្មជួយ.ស.ង្គ្រោះ.គ្រោះ.ម.ហ.ន្ត.រាយ ព្រោះមានទីកន្លែងខ្លះ.គ្រោះ.ថ្នា.ក់ខ្លាំងដល់មនុស្សមិនអាចចូលទៅបាន ដូច្នេះអាចប្រើវាចូលទៅជំនួស ក្នុងការស្វែងរកអ្នក.បា.ត់.ខ្លួន ឬស្ទាបស្ទង់ និងពិនិត្យមើលស្ថានភាពជាមុនសិនជាដើម។

យ៉ាងណាមិញ ខាងក្រុមស្រាវជ្រាវ នឹងធ្វើកែលម្អបន្ថែមទៀត ដែលជាពិសេស ការពារវាពីការជាប់គាំងកង់វិល ឬតួខ្លួនតែម្ដង នៅតាមកន្លែងចង្អៀត និងខ្សែភ្លើង ខណៈមានបំណងដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេល៣ឆ្នាំ៕

ប្រភព: South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]