ស្កុតឡែន៖ កាលពីដើមខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ធុងស្រាវីស្គីដ៏កម្រមួយ ត្រូវបានដាក់ដេញថ្លៃ និងលក់បានក្នុងតម្លៃ១៦លានផោន (ប្រមាណ១៨.៩៨១,២០០ដុល្លារអាមេរិក) ដែលបំបែកកំណត់ត្រាពិភពលោកលោកពីមុនចំនួនលានផោន (ប្រមាណ១.១៨៦,១៨៥ដុល្លារអាមេរិក)។

ជាក់ស្ដែង អ្នកទិញមកពីអាស៊ី និងមិនត្រូវបានបញ្ចេញអត្តសញ្ញាណឡើយ ខណៈជំនាន់កម្មករនៅរោងចក្រ Ardbeg Distillery លើកោះ Islay នៃប្រទេសស្កុតឡែន ត្រូវបានអរគុណចំពោះការងាររបស់ពួកគេក្នុងការផលិតស្រាវីស្គីឆ្នាំ១៩៧៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ធុងស្រាវីស្គី នឹងរំលែកដាក់ដបចំនួនប្រហែល៤៤០ដប ផ្ញើទៅឲ្យអ្នកទិញ ក្នុងរយៈពេល៥ឆ្នាំ។ ហើយខាងរោងចក្រ បានបរិច្ចាគប្រាក់ចំនួនលានផោន (ប្រមាណ១.១៨៦,១៨៥ដុល្លារអាមេរិក) ដល់សហគមន៍មូលដ្ឋានរបស់ខ្លួន បន្ទាប់ពីការលក់បានតម្លៃថ្លៃផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]