ជប៉ុន៖ បុរសជាហ្វេនម្នាក់ដ៏សំណាង បច្ចុប្បន្នអាយុ៤៧ឆ្នាំ មកពីប្រទេសជប៉ុន បានបង្កឲ្យមានការចាប់អារម្មណ៍ និងល្បីល្បាញជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត ក្រោយពីបានរៀបការជាមួយតារាក្នុងដួងចិត្តរបស់ខ្លួន ដែលធ្វើឲ្យអ្នកខ្លះ ប្រាថ្នាចង់បានក្ដីស្រមៃឲ្យក្លាយជាការពិតដូចគាត់អីចឹងដែរ។

ជាក់ស្ដែង លោក មីតស៊ូ (Mitsuo) បានជួបភរិយារបស់គាត់ដំបូង ដែលមានឈ្មោះថា យូគី តូម៉ូ (Yuki Tomoe) នៅពេលនាងមានអាយុទើប១៧ឆ្នាំម៉្លេះ និងគាត់មានអាយុ៤៤ឆ្នាំ ខណៈអាយុខុសគ្នាដល់ទៅ២៧ឆ្នាំឯណោះ។ ហើយក្នុងឆ្នាំ២០២០ ភរិយារបស់គាត់ បានក្លាយជាសមាជិកជំនួសមួយរូប ក្នុងក្រុមចម្រៀងនារី នៅទីក្រុងអូសាកា នៃប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង លោក មីតស៊ូ ជាអ្នកគាំទ្រក្រុមចម្រៀងស្រាប់ ដែលធ្វើឲ្យគាត់ចាប់អារម្មណ៍ និងគាំទ្រខ្លាំងចំពោះសមាជិកជំនួសថ្មីតែម្ដង ដោយគាត់បាននិយាយថា៖

សម្ដីរបស់លោក មីតស៊ូ

ហើយតាមពិតទៅ គាត់រស់នៅក្នុងទីក្រុងអូអ៊ីតា ប៉ុន្ដែគាត់តែងតែធ្វើដំណើរទៅកាន់ទីក្រុងអូសាកាជារៀងរាល់សប្ដាហ៍ ដើម្បីមើលការសម្ដែង និងមិនដែលខកខានការសម្ដែងតាមរយៈអនឡាញផងដែរ។

ទន្ទឹមនឹងនេះ នាង តូម៉ូ បានកត់សម្គាល់ឃើញថា គាត់ជាអ្នកគាំទ្ររបស់នាងម្នាក់ ដែលខុសប្លែកពីអ្នកគាំទ្រដទៃ និងជឿជាក់ថា នាងអាចទុកចិត្ត រួមទាំងអាចចែករំលែកពីបញ្ហាផ្ទាល់ខ្លួន។ ហើយមានពេលមួយ គាត់មិនបានចូលរួមទស្សនាការប្រគំុតន្ត្រីឡើយ ដែលធ្វើឲ្យនាងមានអារម្មណ៍ចម្លែកជាខ្លាំង និងចាប់ផ្ដើមសម្លឹងរកមើលគាត់ ខណៈរូបនាងកំពុងឈរលើឆាក។ បើគ្មានគាត់នៅក្នុងទស្សនិកជន នាងមានអារម្មណ៍ថាទទេ និងចាប់​ពី​ពេល​នោះ​មក នាងដឹង​ថា​ខ្លួនឯង​ហាក់​ដូច​ជា​ចូល​ចិត្ត​គាត់។

មិនយូរប៉ុន្មាន នាងក៏បានសម្រេចចិត្តផ្ដួចផ្ដើមគំនិត និងសារភាពស្នេហ៍ទៅកាន់លោក មីតស៊ូ ដែលធ្វើឲ្យលោក មីតស៊ូ ភ្ញាក់ផ្អើលជាខ្លាំង និងសឹងតែមិនជឿផងដែរ។ យ៉ាងណាមិញ នាង តូម៉ូ បានបញ្ចប់តំណែងជាសមាជិកជំនួសក្នុងក្រុម ស្របពេលដែលអ្នកទាំងពីរចាប់ផ្ដើមទាក់ទងគ្នាជាស្នេហា។ ហើយនៅទីបំផុត អ្នកទាំងពីរ បានរៀបការជាមួយគ្នា កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ និងរួមរស់ជាមួយគ្នាដោយមានក្ដីសុខ៕

ប្រភព: Mothership

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]