ចិន៖ ស្នា.ម.ទះ និង.សា.ក.ស.ព.មូស ពោរពេញដោយ.ឈា.ម.ប្រឡាក់លើជញ្ជាំង បានជួយឲ្យប៉ូលិសស៊ើបអង្កេត និងតាមចាប់ខ្លួនក្រុម.ចោ.រ.មួយក្រុម កាលពីថ្មីៗកន្លងទៅនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អាជ្ញាធរនៅទីក្រុង Fuzhou នៃខេត្ត Fujian ភាគខាងកើតប្រទេសចិន បានគ្រប់គ្រង ដើម្បីនាំយកក្រុម.ចោ.រ.មួយក្រុមមក.កា.ត់.ទោ.ស.ដោយការវិភាគ.ស្នា.ម.ប្រឡាក់.ឈា.ម.ដែលបន្សល់លើជញ្ជាំងដោយមូសខាំ។ ពេលចុះពិនិត្យកន្លែងកើតហេតុ ផ្ទះល្វែងមួយកន្លែង ប៉ូលិសបានសង្កេតឃើញថា ផ្ទះត្រូវបានក្រុម.ចោ.រ.លួ.ច.ចូល បន្ទាប់ពីឡើងតាមយ៉រ។ ហើយក្រុម.ចោ.រ.បានចំណាយពេលខ្លះនៅក្នុងផ្ទះ ដោយមានមីបរិភោគសេសសល់ ស៊ុតចម្អិនក្នុងផ្ទះបាយ ភួយរួមទាំងខ្នើយយកចេញពីទូរសម្លៀកបំពាក់ និងដុតធូបជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង សា.ក.ស.ព.មូសមួយក្បាល និងស្នាមប្រឡាក់.ឈា.ម.ចំនួនពីរកន្លែងលើជញ្ជាំង ដែលជាមូសខាំក្រុម.ចោ.រ ត្រូវបានទះដោយក្រុម.ចោ.រ នាំឲ្យប៉ូលិសអាចពិនិត្យ.ស្នា.ម.បាតដៃ និង.ធ្វើតេស្ត.ឈា.ម.តែម្ដង។

យ៉ាងណាមិញ នៅទីបំផុត លទ្ធផលតេស្តបានចេញមក និងបង្ហាញថា វាជា.ឈា.ម.របស់បុរសម្នាក់នាមត្រកូលថា Chai ខណៈបុរសរូបនេះធ្លាប់មានប្រវត្តិ.ឧ.ក្រិ.ដ្ឋ.ក.ម្ម.យ៉ាងទូលំទូលាយ។ ហើយបន្ទាប់ពីរយៈពេល១៩ថ្ងៃនៃការ.វា.យ.លុ.ក.ចូលផ្ទះ គាត់ត្រូវបាននាំយកទៅសាកសួរចម្លើយ និងបានសាកភាព រួមទាំងអាចឲ្យប៉ូលិស រកមុខអ្នកជាប់ពាក់ព័ន្ធដទៃទៀតផងដែរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]