ចិន៖ ចូលដល់រដូវក្តៅដ៏ក្តៅគគុក បញ្ហាប្រឈមសម្រាប់ក្រុមគ្រូពេទ្យយកសំណាក គឺដួលសន្លប់ ដោយសារ.ជំ.ងឺ.គ្រុនក្ដៅនៅក្នុងទីក្រុងមួយចំនួន បន្ទាប់ពីមួយរយៈពេលនេះ សីតុណ្ហភាពនៃរាងកាយរបស់ពួកគេ អាចឡើងខ្ពស់។

ជាក់ស្ដែង នៅទីក្រុង Suixi នៃខេត្ត Anhui ភាគខាងកើតប្រទេសចិន ក្រុមគ្រូពេទ្យបាននាំគ្នាយកការ៉េម មកចង និងបិតជាប់ឯកសណ្ឋាន ខណៈពេលដែលកំពុងប្រមូលសំណាក ដើម្បីកាត់បន្ថយភាពក្ដៅ។ ហើយបុគ្គលិកពេទ្យម្នាក់ បាននិយាយថា សីតុណ្ហភាពក្ដៅខ្លាំងពេក ដែលធ្វើឲ្យក្រុមអ្នកប្រមូលសំណាក ទទួលរងនូវ.ជំ.ងឺ.គ្រុនក្ដៅ។ ជាមួយនឹងការដាក់ការ៉េមជាប់ខ្លួន ពិតជាបានធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយកត់សម្គាល់ពី.គ្រោះ.ថ្នា.ក់.បង្កឡើងដោយអាកាសធាតុក្តៅ ក្រុមគ្រូពេទ្យប្រមូលសំណាក ត្រូវបានបំពាក់ដោយឧបករណ៍ត្រជាក់នៅក្នុងតំបន់មួយចំនួន ដូចជានៅទីក្រុងសៀងហៃបានទិញអាវកាក់ត្រជាក់សម្រាប់ក្រុមគ្រូពេទ្យប្រមូលសំណាក និងម៉ាស៊ីនត្រជាក់ត្រូវបានដំឡើងក្នុងបញ្ជរ ដើម្បីចៀសវាងភាពមិនស្រួលខ្លួន ដែលបណ្តាលមកពីសីតុណ្ហភាពខ្ពស់ផងដែរ៕

ប្រភព: globaltimes

សូមទស្សនារូបភាពខាងក្រោម

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]