អង់គ្លេស៖ បុរសម្នាក់អាយុ៥៤ឆ្នាំ មកពីទីក្រុង Bristol នៃប្រទេសអង់គ្លេស បានជោគជ័យក្នុងការបង្កើតសួនច្បារតាមបែបប្រទេសជប៉ុន នៅទីធ្លាខាងក្រោយផ្ទះរាបស្មើរបស់គាត់ បន្ទាប់ពីចំណាយអស់រយៈពេល១៣ឆ្នាំ។

ជាក់ស្ដែង លោក Martin Fitton បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយសួនច្បារជប៉ុន តាំងពីឆ្នាំ២០០៩ម៉្លេះ នៅពេលដែលគាត់បានធ្វើដំណើរកម្សាន្តក្នុងប្រទេសជប៉ុន។ ហើយបន្ទាប់មក គាត់បានតាំងចិត្តបង្កើតវាឡើង សម្រាប់ខ្លួនឯង ដោយមាននូវកន្លែងអង្គុយលេង កន្លែងទទួលទានអាហារ ឬកន្លែងផឹកតែ ស្រះចិញ្ចឹមត្រី និងស្ពានឆ្លងកាត់ ខណៈតុបតែងជាមួយនឹងរុក្ខជាតិចម្រុះ ដុំថ្ម រួមទាំងរបស់របរផ្សេងៗទៀត ដែលមើលហាក់បីដូចជានៅក្នុងប្រទេសជប៉ុពិតៗអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះការបង្កើតឡើងនៃសួនច្បារ គាត់បានធ្វើឡើងម្ដងមួយជំហានៗ និងបានប៉ាន់ប្រមាណថា គាត់ចំណាយអស់ទឹកប្រាក់ចំនួនប្រហែល៨,០០០ផោន (៩,៤៨៣ដុល្លារអាមេរិក) ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ លើការជួសជុលបន្ថែមរបស់គាត់។ ហើយឥឡូវនេះ សួនច្បារជប៉ុនរបស់គាត់ ក៏បានទាក់ទាញ និងទទួលការគាំទ្រពី ជនជាតិជប៉ុនជាច្រើនផងដែរ។ ទន្ទឹមនឹងនេះ គាត់គ្រោងនឹងធ្វើដំណើរកម្សាន្តឆ្ពោះទៅកាន់ប្រទេសជប៉ុនម្ដងទៀត ក្នុងអាយុ៦០ឆ្នាំ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]