អាមេរិក៖ បងប្អូនភ្លោះប្រុសចំនួនបីនាក់ អាយុ២៧ឆ្នាំ មកពីរដ្ឋ North Corolina នៃសហរដ្ឋអាមេរិក បានរួមរស់ជាមួយគ្នា និងមិនដែលឃ្លាតឆ្ងាយពីគ្នាលើសពីពីរថ្ងៃឡើយ​ ចាប់តាំងពីតូចមកម៉្លេះ។

ជាក់ស្ដែង អ្នកទាំងបីមានឈ្មោះថា Benjamin Nicholas និង Zachary ដែលកាលពីនៅក្មេង ពួកគេមានបន្ទប់ផ្ទាល់ខ្លួនរៀងៗខ្លួន តែចុងក្រោយ ត្រូវគេងក្នុងបន្ទប់តែមួយជាមួយគ្នាដដែល។ ហើយពួកគេ មិនចូលចិត្តគិតពីលទ្ធផលនៃការរស់នៅឃ្លាតឆ្ងាយពីគ្នាទេ ព្រោះវាធ្វើឲ្យពួកគេមានការព្រួយបារម្ភ និងស្ត្រេសខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ពួកគេតែងតែប្រើពាក្យថា «ពួកយើង» ជាជាងប្រើពាក្យថា «ខ្ញុំ» ដោយសារតែពួកគេតែងតែធ្វើអ្វីគ្រប់យ៉ាងជាមួយគ្នា ចូលចិត្តដូចគ្នា និងនៅជាមួយគ្នាជានិច្ច។ ហើយសូម្បីពេលខ្លះ មានម្នាក់ឯងក៏ប្រើពាក្យថា «ពួកយើង» ដែរ។

យ៉ាងណាមិញ បងប្អូនភ្លោះប្រុសទាំងបី បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ North Carolina ក្នុងឆ្នាំ២០១៨ ជាមួយនឹងសញ្ញាបត្រជាច្រើន រួមទាំងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ។ បន្ទាប់មក ពួកគេបានធ្វើដំណើរទៅកាន់ទីក្រុង Washington, DC រួមគ្នា ដើម្បីទទួលបានសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ Georgetown។ ហើយឥឡូវនេះ កំពុងហ្វឹកហាត់ការងារខាងផ្នែកនយោបាយរួមគ្នាផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូ​បភាព
រូ​បភាព
រូ​បភាព
រូ​បភាព
រូ​បភាព
រូ​បភាព
រូ​បភាព
រូ​បភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]