បរទេស៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វីដេអូឃ្លីប.ចា.ក់.ដោ.ត.មួយ បាន.ឆ.ក់.យកបេះដូងមហាជន នៅលើបណ្ដាញសង្គម ដែលបង្ហាញឲ្យឃើញពីសកម្មភាពសត្វពពែមួយក្បាល យំ និងឱបម្ចាស់ជាទីស្រលាញ់របស់វា នៅពេលបុរសជាម្ចាស់.ល.ក់.វាទៅឲ្យអ្នកទិញម្នាក់ក្នុងផ្សារ ដើម្បីយកទៅ.បូ.ជា.សម្រាប់ពិធីបុណ្យ Bakrid Festival

ជាក់ស្ដែង តាមរយៈវីដេអូ សត្វពពែមួយក្បាល បានហាមាត់ស្រែកយំឮៗ នៅពេលម្ចាស់របស់វាកំពុងទទួលបានប្រាក់ពីអ្នកទិញ។ ហើយឃើញដូច្នេះ ម្ចាស់បានឱបវាដើម្បីឲ្យស្ងប់ចិត្ត និងថែមទាំងជូតទឹកភ្នែកឲ្យវា ខណៈវីដេអូត្រូវបានដាក់បញ្ចូលនូវសំឡេងភ្លេងយ៉ាងកម្សត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មានមនុស្សម្នាជាច្រើនដែលនៅកន្លែងកើតហេតុ ត្រូវបានរាយការណ៍ថា រំ.ជួ.ល.ចិត្ត និងអាណិតអាសូរដល់សត្វពពែជាខ្លាំងផងដែរ។ យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះជាលើកដំបូងនៅលើ Geo News របស់ប្រទេសប៉ាគីស្ថាន ទោះបីជាប៉ុស្តិ៍ទូរទស្សន៍មិនបានរៀបរាប់ពី កន្លែងដែលបានកើតឡើងច្បាស់លាស់ក៏ដោយ៕

ប្រភព: indianarrative

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]