ឥណ្ឌា៖ កាលពីថ្មីៗនេះ ប៉ូលិសនៅឯតំបន់ Fatehpur កណ្ដាលរដ្ឋ Uttar​ Pradesh នៃប្រទេសឥណ្ឌា បានដេញស្ទាក់រ៉ឺម៉កកង់បីមួយគ្រឿង ដែលបានបើកគេច ក្នុងល្បឿនយ៉ាងលឿន និងចុងក្រោយ ប៉ូលិសមានការភ្ញាក់ផ្អើល រួមទាំងស្រឡាំងកាំងជាខ្លាំង បន្ទាប់ពីបានដឹងពីចំនួនអ្នកជិះលើរ៉ឺម៉កកង់បី។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីបខ្លីមួយ បានបង្ហាញឲ្យឃើញថា អ្នកជិះលើរ៉ឺម៉កកង់បីសរុបមានចំនួន២៧នាក់ មិនរួមបញ្ចូលអ្នកបើកបរ ដែលមានទាំងមនុស្សចាស់ និងក្មេងៗ ខណៈជាធម្មតារ៉ឺម៉កកង់បី អាចផ្ទុកមនុស្សបានយ៉ាងច្រើនពី៤ ទៅ៥នាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ ប៉ូលិស បាន​រឹបអូសរ៉ឺម៉កកង់បីនេះ ពី​បទបើកបរ​ល្មើស​ល្បឿន​កំណត់ និង​ផ្ទុកចំនួនអ្នកជិះ​លើស​ទម្ងន់​កំណត់ផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព: BBC

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]