អាល្លឺម៉ង់៖ សារមន្ទីរ Kunstmuseum Wolfsburg ក្នុងទីក្រុង Wolfsburg របស់អាល្លឺម៉ង់ ថ្មីៗនេះបានដកចេញនូវការដំឡើងសិល្បៈដ៏ចម្រូងចម្រាសមួយ ដោយវិចិត្រករជនជាតិអង់គ្លេស Damien Hirst បន្ទាប់ពីក្រុមសិទ្ធសត្វ PETA បានដាក់ពាក្យបណ្តឹងអំពីករណី.ស.ម្លា.ប់.សត្វរុយ។

ជាក់ស្ដែង ជាទូទៅសត្វរុយ ត្រូវបានគេមើលឃើញថាជាសត្វល្អិតដែលរំខានដល់ការកំចាត់ ឬយ៉ាងហោចណាស់ត្រូវរក្សាទុកនៅទីវាល ប៉ុន្តែការដំឡើងសិល្បៈដ៏ចម្រូងចម្រាសនេះ មាននូវពន្លឺកាំរស្មីយូវី បាន.បា.ញ់.ស.ម្លា.ប់.សត្វរុយ ខណៈបានទាក់ទាញកំហឹងរបស់ក្រុមសិទ្ធសត្វ PETA និងបង្កឲ្យមានការជជែកវែកញែក យ៉ាងក្តៅគគុកអំពីសិទ្ធរបស់សត្វរុយ។ ហើយក្រុមសិទ្ធសត្វ បានដាក់ពាក្យបណ្តឹងដោយអះអាងថា វាជាការ.រំ.លោ.ភ.លើច្បាប់សុខុមាលភាពសត្វរបស់ប្រទេសអាល្លឺម៉ង់ ដែលហាមឃាត់ការ.ស.ម្លា.ប់ ឬការ.បង្ក.គ្រោះ.ថ្នា.ក់.ដល់សត្វ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះជាការ.ស.ម្លា.ប់.សត្វច្បាស់ណាស់ និងមិនមានអ្វីជាប់ពាក់ព័ន្ធនឹងសិល្បៈឡើយ។ ហើយវាជាកញ្ចក់ថ្លា ដែលបែងចែកចេញជាពីរ ដោយមួយ​ជា​កន្លែង​រុយញាស់ និង​មួយ​ទៀត​ជា​កន្លែងអំពូលយូវី ព្យួរលើពិដាន។ ចំណែកសត្វរុយ ត្រូវបានទាក់ទាញដោយពន្លឺ និងនៅពេលពួកវាហោះតាមរន្ធតូចមួយរវាងតំបន់ទាំងពីរ នោះនឹងត្រូវ.ឆេះ.ផ្ដា.ច់.ជី.វិ.ត.តែម្ដង៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]