ឥណ្ឌា៖ ឃ្លីបវីដេអូខ្លីមួយ ដែលមានរយៈពេល១៦វិនាទី ត្រូវបានបង្ហោះលើបណ្ដាញសង្គមអ៊ីនស្ដារក្រាម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ បន្ទាប់ពីថ្ងៃរៀបការមួយថ្ងៃរបស់កូនកំលោះកូនក្រមុំមួយគូ មកពីប្រទេសឥណ្ឌា និងបានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ខណៈមានអ្នកចុចចូលទស្សនាជាង៤៥លានដង។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មានអន្ដរជាតិ BBC នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០២២។

ជាក់ស្ដែង កូនក្រមុំ Shati Prasad អាយុ២៤ឆ្នាំ បានរៀបការជាមួយនឹងគូស្នេហ៍ជាទីស្រលាញ់របស់នាងឈ្មោះថា Mintu Rai អាយុ២៥ឆ្នាំ ដែលជាមិត្តភក្ដិរួមថ្នាក់នឹងគ្នា និងទំនាក់ទំនងស្នេហា បានចាប់ផ្ដើមតាំងពីខែកុម្ភៈ ឆ្នាំ២០១៨ម៉្លេះ។ ហើយជាធម្មតា កូនក្រមុំផ្ទាល់ ចូលចិត្តទទួលទានភីហ្សាខ្លាំងណាស់ និងតែងតែទៅទទួលទានជាមួយគ្នា រាល់ពេលណាត់ជួបកូនកំលោះម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែក កូនកំលោះវិញ ក៏ចូលចិត្តទទួលទានភីហ្សាដែរ តែលោកមិនអាចទទួលទានរាល់ថ្ងៃឡើយ និងចាប់ផ្ដើមធ្វើការត្អូញត្អែរបន្ដិចបន្ដួចផងដែរ។ ដូច្នេះ ក្នុងថ្ងៃរៀបការ អ្នកទាំងពីរបានធ្វើកិច្ចព្រមព្រៀងគ្នា ដោយចុះកិច្ចសន្យាដូចជា ការទទួលភីហ្សារបស់កូនក្រមុំនឹងកើតឡើងម្ដងក្នុងមួយខែប៉ុណ្ណោះ កូនកំលោះត្រូវធ្វើអាហារពេលព្រឹករាល់ថ្ងៃអាទិត្យ កូនកំលោះត្រូវនាំកូនក្រមុំដើរផ្សារទិញអីវ៉ាន់ម្ដងក្នុងរយៈពេល១៥ថ្ងៃ កូនកំលោះអាចចូលរួមកម្មវិធីជប់លៀងពេលយប់ លុះត្រាមានកូនក្រមុំទៅជាមួយ កូនក្រមុំត្រូវហាត់ប្រាណជាប្រចាំ និងកូនក្រមុំត្រូវពាក់ឈុតសារីជាប្រចាំ ព្រោះកូនកំលោះគិតថាមានភាពស្រស់ស្អាត រាល់ពេលពាក់វាម្ដងៗ។

យ៉ាងណាមិញ ជុំវិញកិច្ចសន្យាដ៏គួរឲ្យហួសចិត្តខាងលើនេះ ត្រូវបានធ្វើឡើង ដោយមិនស្របច្បាប់ឡើយ តែវានឹងមានន័យ រួមទាំងម៉ត់ចត់សម្រាប់គូស្វាមីភរិយាទាំងពីរ៕

ប្រភព: BBC

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]