អាមេរិក៖ ស្ត្រីម្នាក់ មកពីទីក្រុង Denver នៃសហរដ្ឋអាមេរិក បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ក្រោយពីនាងបាន បង្ហើបពីប្រាក់ខែកន្លែងធ្វើការចាស់ និងកន្លែងធ្វើការថ្មី នៃចំនួនទឹកប្រាក់ខុសគ្នា២០,០០០ដុល្លារអាមេរិក។

ជាក់ស្ដែង នាង Lexi Larson ទើបទទួលបានការងារថ្មីនៅក្រុមហ៊ុនមួយកន្លែងក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដែលប្រាក់ខែរបស់នាងបានហក់ពី៧០,០០០ដុល្លារអាមេរិក ទៅ៩០,០០០ដុល្លារអាមេរិកឯណោះ។ ហើយនិយោជករបស់នាងផ្ទាល់ ហាក់មិនពេញចិត្តការពិត ដែលនាងកំពុងចែករំលែកព័ត៌មានលម្អិតអំពីប្រាក់ខែ នៅលើវេទិកាសាធារណៈឡើយ ដូច្នេះបន្ទាប់ពីការបង្ហោះ នាងត្រូវបានហៅទៅប្រជុំ និងត្រូវ.ប.ណ្ដេ.ញ.ចេញពីការងារតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រោយពីការប្រជុំដំបូងបានរយៈពេល២ថ្ងៃ នាងត្រូវបានហៅឲ្យទៅប្រជុំម្ដងទៀត ដែលខាងក្រុមហ៊ុនបាននិយាយថា ការបង្ហោះរបស់នាង បានធ្វើឲ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព ហើយក្រុមហ៊ុននឹងមិន.ប្រ.ថុ.យ.ប្រ.ថា.ន.ណាមួយឡើយ បើទោះបីជានាងមិនបានបំពានច្បាប់ណាមួយក៏ដោយ។

យ៉ាងណាមិញ ជុំវិញការបង្ហោះរបស់នាង Lexi មិនបានខុសច្បាប់ឡើយ និងសិទ្ធរបស់នាងក្នុងការពិភាក្សាអំពីប្រាក់ខែរបស់នាងត្រូវបានការពារដោយច្បាប់ស្តីពីទំនាក់ទំនងការងារជាតិ (NRLA) ដែលជាច្បាប់តាំងពីឆ្នាំ១៩៣៥។ ហើយចុងក្រោយ គ្រប់យ៉ាងមិនត្រូវបានបញ្ចប់ដោយភាពសោកស្ដាយទេ គឺនាងត្រូវបានទទួលឲ្យចូលបម្រើការងារវិញ ដោយនិយោជកនៅកន្លែងធ្វើការចាស់របស់នាង ដែលមិនមានបញ្ហាអ្វីជាមួយតិកតុកផងដែរ៕

ប្រភព: Daily Mail / Timenownews

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]