ចិន៖ បុរសម្នាក់ មកពីទីក្រុង Zhengzhou នៃប្រទេសចិន បានបង្កឲ្យមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងក្នុងរយៈខ្លី ក្រោយពីរូបថតរបស់គាត់ប៉ុន្មានសន្លឹកប៉ុណ្ណោះ ត្រូវបានយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមចិន Weibo ជាមួយនឹងរូបរាង និងមុខមាត់ ហាក់មានសភាពចាស់ជាងអាយុ។

ជាក់ស្ដែង លោក Zhu បានទទួលរងនូវ.ជំ.ងឺ.ក៏កម្រ ដែលធ្វើឲ្យគាត់ចាស់ខុសពីធម្មជាតិ និងមើលទៅដូចបុរសអាយុខ្ទង់៤០ឆ្នាំអីចឹង ខណៈគាត់មានអាយុទើបតែ២៥ឆ្នាំប៉ុណ្ណោះ។ ហើយការស្លៀកពាក់របស់គាត់ ក៏មានភាពវ័យចំណាស់ដែរ ដែលធ្វើឲ្យមហាជនមួយចំនួនបញ្ចេញមតិលេងសើច លើគាត់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង សព្វថ្ងៃនេះ គាត់ជាបុគ្គលិកការិល័យមួយកន្លែង និងពូកែខាងកីឡាមែនទែន។ ហើយគាត់បានសារភាពថា ពេលដែលស្វែងរកដៃគូស្នេហានៅលើកម្មវិធីណាត់ជួប គឺពិបាកជាខ្លាំងសម្រាប់គាត់ ព្រោះគាត់តែងតែត្រូវបានទទួលការរាយការណ៍អំពីអាយុមិនពិត។

យ៉ាងណាមិញ ទន្ទឹមនឹងនេះ ក៏មានមតិមួយចំនួន បានដាស់តឿនថា ប្រសិនបើគាត់.ស.ម្រ.ក.ទម្ងន់​ ប្រហែលជាអាចនឹងមើលទៅក្មេងជាងមុន និងសមស្របជាមួយអាយុនាពេលបច្ចុប្បន្នផងដែរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]