បរទេស៖ ថ្មីៗនេះ ស្ត្រីម្នាក់ មកពី South Wales ព្រំប្រទល់ជាប់នឹងប្រទេសអង់គ្លេសភាគខាងកើត បានចែករំលែកពីភាព.ខ្មា.ស់.អៀ.ន.របស់ខ្លួន ទៅលើបណ្ដាញសង្គមតិកតុក បន្ទាប់ពីនាងបានទៅទទួលទានអាហារប៊ូហ្វេមួយកន្លែង ទាំងដែលភោជនីយដ្ឋានដាក់ថា «គ្រប់យ៉ាងអ្នកអាចទទួលទានបាន»។

ជាក់ស្ដែង នាង Poppy បានបញ្ចប់នៃការទទួលអាហារប៊ូហ្វេរបស់នាង ដោយចុងក្រោយ បុគ្គលិកនៃភោជនីយដ្ឋានបានហុចវិក្កយបត្រឲ្យនាង ខណៈរូបនាងផ្ទាល់បានកត់សម្គាល់ឃើញថា នាងត្រូវបានគិតថ្លៃទទួលទានគុណនឹង២។ ឃើញដូច្នេះ នាងមានការឆ្ងល់ជាខ្លាំង និងសួរហេតុផលទៅកាន់បុគ្គលិក ហើយបុគ្គលិក បានតបវិញថា មូលហេតុគឺដោយសារតែនាងទទួលទានច្រើនពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាង Poppy បានតវ៉ា និងជំទាស់ក្នុងការចាយប្រាក់គុណនឹង២ ហើយយល់ព្រមចាយប្រាក់នៃចំនួន ដែលខាងភោជនីយដ្ឋានកំណត់ពីដើមមកប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា កុំផ្សាយពាណិជ្ជកម្មថា គ្រប់យ៉ាងអ្នកអាចទទួលទានបាន ប្រសិនបើមានដែនកំណត់ចំពោះអតិថិជន និងទំហំនៃរាងកាយមិនពាក់ព័ន្ធទេ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]