ចិន៖ បុរសម្នាក់អាយុ៣៩ឆ្នាំ មកពីខេត្តយូណាន នៃប្រទេសចិន បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត ជាមួយនឹងគំនិតច្នៃប្រឌិតរបស់គាត់ គឺគ្រែរំកិល ដែលអាចធ្វើដំណើរទៅណាមកណាក៏បានសម្រាប់អ្នកកំពូល.ខ្ចិ.ល ដោយមិនចាំបាច់ដើរ ឬប្រើប្រាស់មធ្យោបាយធ្វើដំណើរទូទៅ។

ជាក់ស្ដែង លោក Zhu ជាមនុស្សម្នាក់ដែលចូលចិត្ត និងជំនាញក្នុងការកែច្នៃរបស់ផ្សេងៗ ដែលប្លែក តែមានផលប្រយោជន៍ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ហើយស្នាដៃចុងក្រោយបង្អស់របស់គាត់ គឺគ្រែមានកង់រំកិលចំនួន៤ ដែលគាត់បានចំណាយអស់រយៈពេលមួយសប្ដាហ៍ ក្នុងការធ្វើឲ្យចេញជារូបរាង និងដំណើរការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គ្រែរំកិល មានភាពអស្ចារ្យមែនទែន ដែលវាមានម៉ូទ័រសម្រាប់បញ្ជាទៅមុខទៅក្រោយ ឬបត់ឆ្វេងស្ដាំ ដោយអ្នកបញ្ជាគ្រាន់តែដេកស្ងៀមមួយកន្លែងប៉ុណ្ណោះ។ ហើយគាត់បានបន្ថែមនូវតង់មួយផ្ទាំង ដែលអាចដំឡើងបាន ប្រសិនបើមានភ្ញៀវធ្លាក់ ឬមេឃក្ដៅជាដើម។

ទោះជាយ៉ាងណាក៏ដោយ គាត់នឹងធ្វើឲ្យគ្រែរំកិល កាន់តែប្រសើរជាងនេះទៀត ដើម្បីចៀសវាងពីការជាប់គាំង នាអំឡុងពេលធ្វើដំណើរលើផ្លូវ។ ហើយចំពោះមូលហេតុ ដែលគាត់បង្កើតវាឡើង គឺដោយសារតែកាលពីនៅក្មេង គាត់ជាមនុស្សម្នាក់ងើបពីដំណេកយឺត និងទៅសាលារៀនយឺតផងដែរ។ ហើយគាត់តែងតែស្រមៃថា ខ្លួនគាត់ទៅសាលារៀន ដោយដាក់ខ្លួនលើគ្រែមិនដឹងល្អយ៉ាងណា។

យ៉ាងណាមិញ នៅពេលអាយុរបស់គាត់កាន់តែចាស់ គ្រែរំកិលនេះ នឹងអាចជួយឲ្យគាត់ទៅណាមកណាងាយស្រួល និងជាពិសេស សម្រាកលំហែកាយនាពេលស្ទូចត្រីតែម្ដង៕

ប្រភព: South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]