អ៊ូហ្គង់ដា៖ ស្ត្រីជាម្ដាយដ៏កម្សត់ម្នាក់ មកពីប្រទេសអ៊ូហ្គង់ដា បានតស៊ូចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនទាំងអស់ តែម្នាក់ឯង ក្រោយពីប្ដីបានវេចបំវេចចាកចោល ដោយគ្មានស្រណោះ និងមិនមានទំនួលខុសត្រូវក្នុងខ្លួន។

យោងតាមបទសម្ភាស៍បានឲ្យដឹងថា អ្នកស្រី Nalongo Gloria តែងតែពរពោះកូនភ្លោះជានិច្ច ដែលសរុបចំនួន៥ដង ខណៈបានកូនភ្លោះចំនួន២នាក់៥គូតែម្ដង។ ហើយអ្នកស្រីមិនដែលទទួលសេវាកម្មវេជ្ជសាស្ត្រដើម្បីបានកូនភ្លោះឡើយ ដោយពរពោះដោយធម្មជាតិប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាអំឡុងពេលអ្នកស្រីពរពោះកូនចុងក្រោយបង្អស់បានរយៈពេល៣ថ្ងៃ (មិនទាន់ដឹងថាកំពុងពរពោះកូនភ្លោះម្ដងទៀត) ប្ដីរបស់អ្នកស្រីបានប្រាប់ថា វាជាចំនួនច្រើនពេកហើយ និងឲ្យអ្នកស្រីវិលត្រឡប់ទៅផ្ទះវិញ ព្រោះអ្នកស្រីគ្រាន់តែរស់នៅក្នុងរដ្ឋធានី Kampala ដើម្បីធ្វើការជាអ្នកបោសសម្អាតផ្ទះអ្នកដទៃប៉ុណ្ណោះ។ បន្ថែមពីនេះទៀត ប្ដីរបស់អ្នកស្រីបានបន្ដទៀតថា ប្រសិនបើអ្នកស្រីមិនអាចពរពោះកូនតែម្នាក់ គាត់នឹងមិនអាចថែទាំអ្នកស្រីបានឡើយ។

លុះមកដល់ថ្ងៃមួយ អ្នកស្រីបានវិលត្រឡប់ទៅផ្ទះ ទើបបានដឹងថា ប្ដីរបស់អ្នកស្រីបានចាកចេញពីផ្ទះបាត់ និងមកទល់ពេលនេះ គ្មានដំណឹង ឬលេខទូរសព្ទសម្រាប់ទាក់ទងទេ។ ហើយឥឡូវនេះ អ្នកស្រីរស់នៅជាមួយកូនតែ៧នាក់ប៉ុណ្ណោះ ក្រោយពីកូនភ្លោះច្បងបង្អស់ បានចាកចេញពីការមើលថែរបស់អ្នកស្រី និងកូនម្នាក់ទៀត បាន.បា.ត់.ប.ង់.ជីវិត។

យ៉ាងណាមិញ អ្នកស្រី Nalongo Gloria បាននិយាយទាំងទឹកភ្នែកថា៖

  អ្នកស្រី Nalongo Gloria

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]