សិង្ហបុរី៖ អង្គការសប្បុរសធម៌មួយឈ្មោះថា Ambulance Wish ក្នុងប្រទេសសិង្ហបុរី បានបំពេញបំណងចុងក្រោយរបស់លោកតាម្នាក់អាយុ៧០ឆ្នាំ និងមាន.ជំ.ងឺ.ប្រចាំកាយ.ធ្ង.ន់.ធ្ង.រ ដោយរៀបចំពិធីមង្គលការតូចមួយសម្រាប់គាត់ ជាមួយនឹងមិត្តស្រីអាយុ៤០ឆ្នាំ កាលពីថ្ងៃទី០៩ ខែកក្កដា​ ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយរបស់ប្រភពព័ត៌មានអន្តរជាតិ Yahoo ថ្ងៃនេះ។

ជាក់ស្ដែង ពិធីមង្គលការរបស់លោកតា Goh ត្រូវបានរៀបចំឡើងតូចតាចប៉ុណ្ណោះ នៅបន្ទប់ទទួលភ្ញៀវនៃអគារផ្ទះល្វែងរបស់គាត់ផ្ទាល់តែម្ដង ខណៈមានការចូលរួមពីសំណាក់មិត្តភក្ដិ អ្នកជិតខាង កូនចៅ ព្រមទាំងបុគ្គលិកពេទ្យ និងបុគ្គលិកអង្គការទៀតផង។ ហើយគាត់និងភរិយា បានស្ថិតក្នុងឈុតសម្លៀកបំពាក់ធម្មតា ប៉ុន្ដែមានការទទួលទានទឹកតែ តុបតែងផ្ទះពណ៌ក្រហមទៅតាមប្រពៃណី និងនំខេក រួមទាំងម្ហូបអាហារផ្សេងៗសម្រាប់ទទួលភ្ញៀវផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅទីបំផុត ពិធីមង្គលការត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ។ ហើយទន្ទឹមនឹងនេះ ខាងអង្គការសសប្បុរសធម៌ បានថ្លែងអំណរគុណដល់បុគ្គល និងអង្គការមួយចំនួនទៀត ដែលបានចូលរួមសហការរៀបចំពិធីជាមួយគ្នា រួមទាំងអ្នកស្ម័គ្រចិត្ត និងអ្នកឧបត្ថម្ភ ក៏ដូចជាការចុះបញ្ជីអាពាហ៍ពិពាហ៍សម្រាប់ ការពន្លឿនកម្មវិធីផងដែរ៕

ប្រភព: Yahoo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]