អង់គ្លេស៖ បុរសម្នាក់អាយុ៤៦ឆ្នាំ ផោមមិនឈប់ចាប់តាំងពីគាត់បានបរិភោគសាច់ហ៊េមមូល (Ham Roll) ពីតូបអាហារមួយកន្លែងក្នុងផ្សារណូអែល របស់ទីក្រុង Birmingham នៃប្រទេសអង់គ្លេស នាអំឡុងពេលទៅសួរសុខទុក្ខកូនៗ និងប្រពន្ធ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Tyrone Prades បានចាប់ផ្ដើមមានអាការ.ឈឺ.ក្រ.ពះ គ្រុ.ន.ក្តៅ ក្អួ.ត និង.រា.គ.ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបរិភោគសាច់ហ៊េមមូល កាលពីខែធ្នូ ឆ្នាំ២០១៧ម៉្លេះ និងត្រូវសម្រាកឈឺលើគ្រែអស់រយៈពេល៥សប្ដាហ៍ ទើបធូរស្រាលឡើងវិញ។ ហើយក្រោយមក វាមិនត្រូវបានបញ្ចប់ត្រឹមនេះឡើយ ដែលគាត់បាន.រ.ង.ទុក្ខនូវការ.ហើ.ម.ពោះជាប្រចាំ និងមិនអាចគ្រប់គ្រងផោមបាន ខណៈធ្វើឲ្យគាត់ភ្ញាក់ពីដំណេកនាពេលយប់ និងធ្វើឲ្យគាត់អាម៉ាស់មុខជាសាធារណៈញឹកញាប់តែម្ដង។ ជាក់ស្ដែង ករណីនេះ ​ត្រូវ​បានដឹងថា គាត់មាន.មេ.រោ.គ Salmonella និងសូម្បីអតិថិជនដទៃទៀត ក៏.ធ្លា.ក់.ខ្លួនឈឺផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង មន្រ្តីសុខភាពបរិស្ថានរបស់ក្រុមប្រឹក្សាបានរកឃើញ.មេ.រោ.គ E.coli នៅលើកាំបិត ប៉ុន្តែមិនមាន.មេ.រោ.គ Salmonella ទេ។ ហើយតូបអាហារ ​ត្រូវ​បាន​បិទ​ និង​បាន​សម្អាត​យ៉ាង​ដិតដល់ ​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​សុខភាព​សាធារណៈ​ ​របស់​ប្រទេស​អង់គ្លេស។ យ៉ាងណាមិញ លោក Prades កំពុង.ប្ដឹ.ង.ទៅកាន់តូបអាហារ ដោយទាមទារប្រាក់ចំនួន២០០,០០០ផោន (ប្រមាណ២៤០,០០០ដុល្លារអាមេរិក) ហើយសំណុំរឿង​នេះ ​នឹង​ ជំនុំជម្រះ​នៅ​ពេល​ក្រោយ​ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

  លោក Tyrone Prades
  លោក Tyrone Prades
ផ្សារណូអែលរបស់ទីក្រុង Birmingham

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]