អង់គ្លេស៖ បុរសម្នាក់អាយុ៤១ឆ្នាំ និងមកពី Hampshire ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍ 90 Days Finance UK កាលពីម្សិលមិញនេះ ជុំវិញនូវទំនាក់ទំនងស្នេហារបស់គាត់ ជាមួយនឹងដៃគូជនជាតិហ្វីលីពីន។

ជាក់ស្ដែង លោក Shaun មានអាជីពជាអ្នកគ្រប់គ្រងផ្នែកសម្អាត បានស្គាល់ដៃគូរបស់គាត់ ដែលរស់នៅប្រទេសហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១២ម៉្លេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ ហើយស្ត្រីជាដៃគូផ្ទាល់ កំពុងរស់នៅជាមួយកូនចំនួន៣នាក់ ដែលជាកូនៗជាមួយអតីតស្វាមីផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាអ្នកទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយ ក៏អ្នកទាំងពីរ បានថែរក្សាទំនាក់ទំនងយ៉ាងល្អ ដោយតែងតែជជែកកម្សាន្តវីដេអូខលជាមួយគ្នាជាញឹកញាប់។ ហើយចាប់តាំងពីស្រលាញ់គ្នាមក អ្នកទាំងពីរបានជួបគ្នាចំនួន៤ដង ខណៈមានកូនប្រុសរួមគ្នាចំនួនម្នាក់ ដែលអាយុ៥ឆ្នាំ (កំពុងរស់នៅក្នុងប្រទេសហ្វីលីពីនជាមួយស្ត្រីជាម្ដាយ)។

តួយ៉ាង លោក Shaun តែងតែផ្ញើប្រាក់ចំនួន៤០០ផោន (ប្រមាណ៤៧៨ដុល្លារអាមេរិក) ជារៀងរាល់ខែទៅឲ្យដៃគូ ដោយទុកជាប់ខ្លួនពី៥០ផោន ទៅ៦០ផោនប៉ុណ្ណោះ (ប្រមាណ៦០ដុល្លារអាមេរិក ទៅ៧១ដុល្លារអាមេរិក)។ ទន្ទឹមនឹងនេះដែរ មិត្តភក្ដិ និងសាច់ញាតិ បានគិតថាទំនាក់ទំនងរបស់គាត់ និងដៃគូឆ្លងប្រទេសមិនមានភាពច្បាស់លាស់ឡើយ ដោយដៃគូគ្រាន់តែតាមគាត់ ដើម្បីប្រាក់ប៉ុណ្ណោះ។ យ៉ាងណាមិញ គាត់មិនខ្វល់ទេ និងនៅតែមានភាពជឿជាក់ចំពោះស្នេហាឆ្លងប្រទេសនេះដដែល។ ហើយដៃគូរបស់គាត់ គ្រោងនឹងហោះហើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីរៀបការជាមួយគ្នាក្នុងកម្មវិធីបុស្ដិ៍ទូរទស្សន៍ខាងលើផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]