អារ៉ាប៊ីសាអូឌីត៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីផែនការសម្រាប់អគារ ដែលធ្វើពីកញ្ចក់ឆ្លុះ និងលាតសន្ធឹងលើវាលខ្សាច់ Neom ខណៈវាលខ្សាច់មានទំហំប៉ុនរដ្ឋ Massachusetts របស់អាមេរិក និងអគារនឹងឈរខ្ពស់ជាងអគារ Empire State ទៅទៀត។

ជាក់ស្ដែង អគារដ៏វែងនេះ មានឈ្មោះហៅថា Mirror Line ដែលព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman បានប្រកាសកាលពីខែមករា ឆ្នាំ២០២១កន្លងទៅ។ ហើយទ្រង់ធ្វើដូច្នេះ បន្ទាប់ពីទ្រង់មានបន្ទូលថា ចង់ឲ្យប្រទេសរបស់ទ្រង់មានគម្រោងសាងសង់ជាផ្ទះដ៏ល្បី និងមិនចេះចប់ដូចពីរ៉ាមីតនៃប្រទេសអេហ្ស៊ីប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អគារនឹងមានកម្ពស់១,៦០០ហ្វីត (ប្រមាណ៤៨៧ម៉ែត្រ) ចំនួនពីរ ដែលរត់ស្របគ្នាទៅវិញទៅមកឆ្លងកាត់ប្រវែង៧៥ម៉ាយ៍ (ប្រមាណ១២០គីឡូម៉ែត្រ) នៃវាលខ្សាច់ ឆ្នេរសមុទ្រ និងទេសភាពភ្នំដ៏ស្រស់ត្រកាល។ ហើយព្រះអង្គចង់ឲ្យអគារនេះសាងសង់រួចរាល់ក្នុងឆ្នាំ២០៣០ បើទោះបីជាវិស្វករបាននិយាយថា វាអាចចំណាយពេល៥០ឆ្នាំក្នុងការសាងសង់ក៏ដោយ។

យ៉ាងណាមិញ អគារនេះ នឹងមានតម្លៃពាន់លានដុល្លារអាមេរិកឯណោះ និងអាចផ្ទុកមនុស្សបានចំនួនរហូតដល់លាននាក់។ ហើយមនុស្សអាចធ្វើដំណើរពីដើមអគារ ទៅចុងអគារក្នុងរយៈពេល២០នាទីប៉ុណ្ណោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពគំរូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]