បរទេស៖ បុរសម្នាក់អាយុ៣៥ឆ្នាំ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក ក្រោយពីគាត់បានបង្ហោះវីដេអូឃ្លីបមួយ ទាក់ទងនឹងការបញ្ជាកូនឡានតូចល្មមមួយគ្រឿង ឲ្យជួយទិញអាហារសម្រាប់គាត់ ដោយគាត់មិនចាំបាច់ទៅដោយខ្លួនផ្ទាល់ ឬប្រើប្រាស់សេវាកម្មដឹកជញ្ជូនដល់មុខផ្ទះ។

ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា លោក Steve Ho បានបញ្ជាកូនឡានតូច ឲ្យចុះពីលើអគារផ្ទះល្វែងរបស់គាត់ ដោយប្រើប្រាស់ជណ្ដើរយន្ដ ដើម្បីទៅទិញអាហារសម្រាប់គាត់ទទួលទាននាពេលល្ងាច ខណៈសកម្មភាពទាំងស្រុង ត្រូវបានផ្ដិតឡើងដោយកាមេរ៉ាមួយជាប់នឹងកូនឡានតូចតែម្ដង។ ហើយបន្ទាប់មកកូនឡានក៏បានធ្វើដំណើរទៅដល់មុខតូបអាហារ ដែលគាត់អាចសន្ទនាជាមួយអ្នកលក់បាន និងធ្វើការកុម៉្មង់អាហារយ៉ាងងាយស្រួលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្នកលក់បានសួរនាំអំពីប្រាក់ថ្លៃអាហារ មុនពេលទទួលការកុម៉្មង់ ដែលលោក Steve Ho បានប្រាប់ទៅវិញថា ប្រាក់ទាំងអស់នៅក្នុងប្រអប់នៃផ្នែកខាងក្រោយកូនឡានតូច។ ហើយនៅពេលដែលអាហារធ្វើរួច អ្នកលក់គ្រាន់តែដាក់ចូលក្នុងប្រអប់ផ្នែកខាងក្រោយរបស់កូនឡានតូចជាការស្រេច។

យ៉ាងណាមិញ លោក Steve Ho បានឲ្យដឹងដែរថា គាត់ប្រើប្រាស់កូនឡានតូចនេះ សម្រាប់ទៅទីកន្លែងណាដែលមានមនុស្សច្រើន ដោយសារតែចង់ការពារខ្លួនពីជំងឺកូវីដ-១៩។ ហើយជាធម្មតា គាត់នៅតែត្រូវជូនកូនឡានទៅជិះជណ្ដើរយន្ដ និងរង់ចាំទទួលវាយកមកវិញផងដែរ។ ចំពោះតម្លៃនៃការបង្កើតវាឡើង គាត់សុំមិនបង្ហើបឲ្យដឹងទេ៕

ប្រភព: Asiaone / Tik Tok

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
@puangster Replying to @Jovin Ordering zichar in the coffeeshop with my limitless range remote control car. Let’s go! #productivity #covidhack #foodie #didyouknow #whattowatch #foodie #tiktokfood #foodtiktok #fyp #foryou #delivery #deliveroo #foodpanda #grabfood #sgtiktok #tiktoksg #tiktok #cars #car #cartok #tiktokcars #sgcars #carshare #cartiktok #insta360 #sg #singapore #toy #toys #toycar #tech #technology #remotecontrolcar #coffeeshop #ev #新加坡 #新加坡抖音#新加坡生活 #遥控车 #新加坡美食 ♬ original sound - STEVE HO 何家小少
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]