ទុយស៊ីនី៖ កាលពីថ្មីៗនេះ ពិធីមង្គលការមួយ ត្រូវបានប្រារព្វឡើងពាក់កណ្ដាលទីដោយគ្មានកូនកំលោះ ដែលធ្វើឲ្យកូនក្រមុំ.អា.ម៉ា.ស់.មុ.ខ នៅចំពោះមុខភ្ញៀវជាច្រើន ខណៈកូនកំលោះផ្ទាល់ សុខចិត្តស្ដាប់តាមសម្ដីរបស់ម្ដាយ។

ជាក់ស្ដែង កូនក្រមុំមានឈ្មោះថា Lamia Al-Labawi មកពីប្រទេសទុយស៊ីនី និងមិនដែលបានជួបម្ដាយរបស់កូនកំលោះម្ដងសោះឡើយ។ ហើយម្ដាយរបស់កូនកំលោះវិញ ធ្លាប់ឃើញនាងតាមរយៈរូបថតប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះមកដល់ថ្ងៃរៀបការ ម្ដាយរបស់កូនកំលោះ មានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានឃើញថាកូនក្រមុំមានកម្ពស់.ទា.ប.មែនទែន និងមិនមានភាពទាក់ទាញទាល់តែសោះ។ ហេតុដូច្នេះ កូនកំលោះបានស្ដាប់តាមសម្ដីរបស់ម្ដាយ និងសម្រេចចិត្ត.បោះ.ប.ង់.នាង.ចោ.ល.ក្នុងពិធីតែម្ដង។

តួយ៉ាង កូនក្រមុំ បានជ្រើសរើសការបន្ដពិធីរហូតដល់ចប់សព្វគ្រប់តែម្នាក់ឯងផងដែរ។ ហើយក្រោយមក នាងបានបង្ហោះជាសារមួយនៅលើប្លុក (Blog)​ របស់នាងដោយរៀបរាប់ថា នាងជាក្មេងកំព្រា និងការរៀបចំសម្រាប់ពិធីមង្គលការ បានធ្វើឲ្យនាងខាតបង់ប្រាក់ជាច្រើន។ ទន្ទឹមនឹងនេះ នាងមានការតក់ស្លុតចំពោះការបដិសេធពីកូនកំលោះ និងពិបាកនូវការប្រឈមមុខនឹងក្រសែរភ្នែករបស់មនុស្សជុំវិញខ្លួន រួមទាំងការខ្សឹបខ្សៀវជាដើម។

យ៉ាងណាមិញ មានមហាជនជាច្រើនបានផ្ដល់កម្លាំងចិត្តដល់នាង និងមានសិល្បករម្នាក់ប្រចាំប្រទេស បានលើកឡើងថា៖ 

មតិរបស់សិល្បករម្នាក់

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]