អាមេរិក៖ ដានជើង របស់ក្រុមមនុស្សមួយក្រុម ប្រហែល៨៨នាក់ ត្រូវបានរកឃើញនៅលើវាលខ្សាច់ Great Salt Lake desert ក្នុងរដ្ឋ Utah នៃសហរដ្ឋអាមេរិក និងត្រូវបានជឿថា មានអាយុកាលជាង១២,០០០ឆ្នាំមុន។

ជាក់ស្ដែង ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសាកលវិទ្យាល័យ Cornell បានកំណត់ថា ដានជើងទាំងអស់នេះ ជារបស់មនុស្សអាយុចាប់ពី៥ឆ្នាំ ដល់១២ឆ្នាំ ដែលកំពុងដើរឆ្លងកាត់ទឹករាក់ ក្នុងអំឡុងយុគសម័យទឹកកក។ ហើយដានជើងទាំងនេះ ត្រូវបានបំពេញដោយខ្សាច់ ប៉ុន្តែភក់នៅខាងក្រោមបានរក្សាការបង្កើត ដោយសារដីខ្សាច់មានជាតិសំណើមច្រើនជាងដីល្បាប់ដែលនៅជុំវិញ ដូច្នេះនាពេលមានទឹកគ្រប់គ្រាន់ក្នុងដី ដានជើងនឹងកាន់តែបង្ហាញច្បាស់លើផ្ទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដានជើងបុរាណទាំងនេះ លេចឡើងនៅពេលដែលមានទឹកគ្រប់គ្រាន់ក្នុងដីប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏បាត់ទៅវិញនៅពេលដែលតំបន់ស្ងួតម្តងទៀត។ ហើយក្រុមស្រាវជ្រាវ ក៏បានរកឃើញរណ្តៅភ្លើងចំហរចំនួនពីរ និងភស្តុតាងនៃការប្រើប្រាស់ថ្នាំជក់ដំបូងបំផុតរបស់មនុស្ស ដែលមានចម្ងាយត្រឹមតែកន្លះម៉ាយ៍ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]