សិង្ហបុរី៖ កាលពីថ្ងៃសៅរ៍ទី២៣ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ គូស្វាមីភរិយាថ្មីថ្មោងមួយគូ បានប្រារព្ធពិធីមង្គលការរបស់ខ្លួន នៅកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ.មួយកន្លែងឈ្មោះថា Nirvana Memorial Garden របស់ប្រទេសសិង្ហបុរី ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញអ៊ីនធើណេត។

ជាក់ស្ដែង លោក Huang Yuan អាយុ៣៤ឆ្នាំ និងភរិយារបស់គាត់ បានជួបគ្នាដំបូងនៅកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ.ខាងលើផ្ទាល់តែម្ដង។ ហើយគាត់តែងតែមានមានបំណងប្រាថ្នា ចង់ថតរូបមង្គលការនៅកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ ខណៈគាត់ក៏ដឹងថា វាមិនមែនជាកន្លែងសមរម្យសម្រាប់ចាត់ចែងពិធីមង្គលការផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គូស្វាមីភរិយាមួយគូ បានចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយគ្នាតាំងពី២ឆ្នាំមុនម៉្លេះ ប៉ុន្ដែទើបតែបានរៀបការតាមប្រពៃណីឥឡូវនេះ។ ហើយបើទោះជាយ៉ាងណាក៏ដោយ ការរៀបការនៅកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ ត្រូវបានធ្វើឡើងដោយមានការគាំទ្រពីសំណាក់សាច់ញាតិ រួមទាំងមិត្តភក្ដិទាំងសងខាង ដូច្នេះពិធីត្រូវបានបញ្ចប់ទៅដោយរលូន និងមានការអនុញ្ញាតត្រឹមត្រូវពីសំណាក់អ្នកគ្រប់គ្រងទីកន្លែង។

យ៉ាងណាមិញ អ្នកតំណាងនៃកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ បានលើកឡើងថា យុវជនមានការបើកចិត្តទូលាយជាងមុន និងប្រហែលជាលែងចាត់ទុកកន្លែងតម្កល់.អ.ដ្ឋិ.ធា.តុ.ជាកន្លែងមិនល្អទៀតហើយ។ ទន្ទឹមនឹងនេះ ក៏មានគ្រួសារខ្លះនាំយកទារកអាយុប៉ុន្មានខែប៉ុណ្ណោះ មកគោរពដូនតាផងដែរ៕

ប្រភព: Mothership

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]