សាធារណរដ្ឋអង់កូឡា៖ ថ្មីៗនេះ អ្នករុករករ៉ែ បានប្រទះឃើញនូវត្បូងពេជ្រពណ៌ផ្កាឈូក ដ៏ធំបំផុត និងកម្រ ដែលត្រូវបានរកឃើញក្នុងរយៈពេល៣០០ឆ្នាំ ខណៈកំពុងជីកកកាយនៅអណ្តូងរ៉ែ Lulo ក្នុងសាធារណរដ្ឋអង់កូឡា (Angola)។

ជាក់ស្ដែង ត្បូងពេជ្រពណ៌ផ្កាឈូកនេះ មានទំហំ១៧០ការ៉ាត់ និងឈ្មោះហៅថា Lulo Rose។ ហើយវានឹងយកទៅដាក់បង្ហាញ បន្ទាប់ពីត្រូវបានកាត់ និងប៉ូលា ដែលជាដំណើរការជួនកាលអាចកាត់បន្ថយទំហំពេជ្រ៥០ភាគរយឯណោះ។ ទន្ទឹមនឹងនេះ វាក៏ជាត្បូងពេជ្រ ទី២៧ និងមានទំហំលើស១០០ការ៉ាត់ ដែលត្រូវបានគេរកឃើញក្នុងសាធារណរដ្ឋអង់កូឡាផ្ទាល់តែម្ដង និងជាត្បូងដ៏ធំបំផុតទី៥មិនធ្លាប់មានពីមុនសម្រាប់ទីតាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការដាក់ដេញថ្លៃ មិនទាន់កំណត់កាលបរិច្ចេទ និងទីតាំងឡើយ ជាមួយនឹងការរំពឹងទុកលក់ទៅឲ្យអ្នកទិញអន្ដរជាតិ ដោយទំនងបានថ្លៃរាប់សិបលានដុល្លារអាមេរិក។ ចំពោះតម្លៃត្បូងពេជ្រពណ៌ផ្កាឈូកពីមុនៗវិញ ដែលរួមមាន ត្បូងពេជ្រ CTF Pink Star ទំហំ៥៩.៦ការ៉ាត់ លក់បានតម្លៃ៧១.២លានដុល្លារអាមេរិក ក្នុងការដេញថ្លៃនៅហុងកុង កាលពីឆ្នាំ២០១៧។ ចំណែកត្បូងពេជ្រពណ៌ផ្កាឈូកមួយផ្សេងទៀត ទំហំ១៥.៨ការ៉ាត់ ដែលដាក់លើផ្លាទីន និងចិញ្ចៀនមាស ឆ្លាក់ឈ្លោះ សាគូរ៉ា ដាក់លក់ដេញថ្លៃបានតម្លៃ២៩.៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]