អារ៉ាប់ប៊ីសាអូឌីត៖ រូបភាពគំរូថ្មី បានបង្ហាញពីផ្ទៃខាងក្នុងអនាគតដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ នៃអគារដ៏ខ្ពស់ ដែលគ្របដណ្ដប់ដោយកញ្ចក់ឆ្លុះ ប្រវែង៧៥ម៉ាយ៍ (ប្រមាណ១២០គីឡូម៉ែត្រ) និងបានស្នើឡើងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ជាក់ស្ដែង អគារនេះមានឈ្មោះហៅថា Mirror Line ដែលជាគម្រោងមេហ្គា ពាន់លានដុល្លារអាមេរិក ដែលចាប់ផ្តើមដោយព្រះអង្គម្ចាស់ Mohammed bin Salman និងជាផ្នែកមួយនៃបរិវេណវាលខ្សាច់ដ៏ធំ Neom ខណៈនឹងមានរមណីយដ្ឋានជិះស្គីសិប្បនិម្មិត ទីក្រុងកំពង់ផែអណ្តែតទឹក និងជណ្តើរយន្តហោះជាដើម ដើម្បីបម្រើអ្នកស្រុកនាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កម្ពស់របស់អគារវិញមានប្រវែង១,៦០០ហ្វីត (ប្រមាណ៤៨៧ម៉ែត្រ) ចំនួនពីរដែលរត់ស្របគ្នាទៅវិញទៅមកឆ្លងកាត់ទិដ្ឋភាពនៃវាលខ្សាច់ ឆ្នេរសមុទ្រ និងទេសភាពភ្នំ។ ហើយវាអាចផ្ទុកមនុស្សបានរហូតដល់លាននាក់ និងអាចធ្វើដំណើរពីដើមអគារ ទៅចុងអគារ ដោយចំណាយអស់រយៈពេល២០នាទីប៉ុណ្ណោះ។

យ៉ាងណាមិញ ចំពោះរយៈពេលក្នុងការសាងសង់ វិស្វករបានព្យាករណ៍ថា នឹងមានរយៈពេល៥០ឆ្នាំ ទើបបញ្ចប់ ប៉ុន្ដែព្រះអង្គម្ចាស់ខាងលើ ចង់ឲ្យអគាររួចរាល់ក្នុងឆ្នាំ២០៣០ខាងមុខនេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]