បារាំង៖ គូស្នេហ៍មួយគូ មកពី Kent នៃប្រទេសអង់គ្លេស បានទិញភូមិដ៏តូចមួយនៅប្រទេសបារាំង កាលពីឆ្នាំ២០១៩កន្លងទៅ បន្ទាប់ពីមិត្តភក្ដិម្នាក់របស់អ្នកពីរ បានណែនាំឲ្យទិញ។

ជាក់ស្ដែង លោក Paul Mappley អាយុ៤៧ឆ្នាំ និងដៃគូរបស់គាត់ មានអាជីពជាអ្នកស្រែចម្ការ និងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញផ្ទះក្នុងទីប្រជុំជន ដើម្បីរស់នៅជាមួយគ្នាឡើយ ខណៈតម្លៃផ្ទះតូចមួយខ្នងប៉ុណ្ណោះ មានតម្លៃ៣០០,០០០ផោន (ប្រមាណ៣៦៥,០០០ដុល្លារអាមេរិក។ ដូច្នេះ អ្នកទាំងពីរ បានសម្រេចចិត្តទិញភូមិប្រវត្តិសាស្ត្រ La Busliere ដែលមានទីតាំងស្ថិតនៅតំបន់ Normandy នៃប្រទេសបារាំង ក្នុងតម្លៃចំនួន១១,៧៧៥ផោនប៉ុណ្ណោះ (ប្រមាណ១៤,៣២៦ដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ភូមិមួយនេះ មានផ្ទះចំនួន៦ខ្នង ជម្រុកចំនួន២កន្លែង ទីលានធំទូលាយចំនួន១កន្លែង និងឡដុតនំប៉័ងរួមជាដើម ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។ ហើយឥឡូវនេះ វាមិនទាន់មានអគ្គិសនីសម្រាប់ប្រើប្រាស់ឡើយ។

យ៉ាងណាមិញ គូស្នេហ៍មួយគូខាងលើនេះ គ្រោងនឹងកែច្នៃភូមិឲ្យក្លាយទៅជាកន្លែងកម្សាន្តដ៏ប្រណីតនាថ្ងៃខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលទស្សនា និងអាចរកប្រាក់ចំណូលបានបន្ថែមទៀតផងដែរ៕

ប្រភព: Metro

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]