អង់គ្លេស៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ បុរសម្នាក់អាយុ២៧ឆ្នាំ បានជាប់គាំងក្នុងជណ្ដើររយៈពេល៧ម៉ោង នៅឯក្រុមហ៊ុន Victory Business Cecntre ក្នុងទីក្រុង Portsmout នៃប្រទេសអង់គ្លេស។ នេះបើយោងតាមប្រភពសារព័ត៌មានអន្ដរជាតិ Daily Mail ចុះផ្សាយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

ជាក់ស្ដែង ក្នុងថ្ងៃកើតហេតុ លោក Azizul Rayhan បានទៅប្រមូលរបស់របរពីការិយាល័យ របស់បងប្រុសគាត់ ប៉ុន្ដែនៅពេលគាត់ចុចប៊ូតុង ដើម្បីចុះទៅជាន់ផ្ទាល់ដីវិញ ក៏ស្រាប់តែជណ្ដើរយន្ដ បានចាប់ផ្ដើមដំណើរការបន្ដិចម្ដងៗ រហូតដល់ញ័រតែម្ដង នាវេលាម៉ោងប្រហែល១០:៤៥នាទីយប់។ ឃើញដូច្នេះ គាត់បានចុចប៊ូតុងប្រកាសអាសន្ន ដើម្បីសុំជំនួយ ប៉ុន្ដែមិនមាននរណាម្នាក់ជួយគាត់ឡើយ ដែលធ្វើឲ្យគាត់ព្យាយាមស្រែកហៅគេឯងឲ្យជួយ ស្ទើរតែពេញមួយយប់។ ហើយប្រសិនបើការចុចប៊ូតុងប្រកាសអាសន្នដំណើរការ គាត់ប្រហែលជាជាប់គាំងក្នុងជណ្ដើរយន្ដ ត្រឹមតែ៣០នាទីប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នាអំឡុងពេលកំពុងជាប់គាំង គាត់មានការ.ភ័.យ.ខ្លា.ច និងស្ល.ន់.ស្លោ.រ.ជាខ្លាំង ដោយបានគិតថា ក្នុងជណ្ដើរយន្ដនឹងហប់ខ្យល់ ដែលអាចធ្វើឲ្យគាត់.ថ.ប់.ដង្ហើម និង.បា.ត់.ប.ង់.ជីវិត។ ហើយនេះគឺជាបទពិសោធន៍នៃការជាប់គាំងក្នុងជណ្ដើរយន្ដដ៏.អា.ក្រ.ក់.បំផុត សម្រាប់គាត់ផងដែរ។

យ៉ាងណាមិញ ទីបំផុតនៅថ្ងៃបន្ទាប់ នាវេលាម៉ោង៥:៤៥នាទីភ្លឺ លោក Azizul Rayhan ត្រូវបានជួយ.ស.ង្គ្រោះ.ដោយបុគ្គលិករបស់ក្រុមហ៊ុន។ ហើយគាត់ថែមទាំងនិយាយមិនចេញ ក្នុងរយៈពេល៣០នាទីដំបូងបន្ទាប់ពីការជួយ.ស.ង្គ្រោះ និងទទួលរងនូវ.ប.ញ្ហា.ផ្លូវអារម្មណ៍ ដែលមិនអាច​ពិពណ៌នា​បានទៀតផង។

ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាប្រចាំទីក្រុង បានចេញមុខទទួលខុសត្រូវចំពោះអគារខាងលើ និងបានសុំទោសដល់ លោក Azizul Rayhan។ ហើយអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាបាននិយាយថា ជាធម្មតា មានសន្ដិសុខដើរត្រួតពិនិត្យមើលជារៀងរាល់យប់ នៅចន្លោះពីពាក់កណ្តាលអាធ្រាត្រដល់ម៉ោង ៣ទៀបភ្លឺ ប៉ុន្ដែក្នុងថ្ងៃកើតហេតុ មិនមានសន្ដិសុខធ្វើការតាមកាលវិភាគឡើយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]