អាមេរិក៖ កាលពីថ្មីៗនេះ ស្ត្រីជាម្ដាយម្នាក់អាយុ៣៨ឆ្នាំ និងមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានចែករំលែកពីការពរពោះដ៏ញឹកញាប់របស់គាត់ នៅលើបណ្ដាញសង្គមតិកតុក ដែលទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ពីសំណាក់មហាជន។

ជាក់ស្ដែង អ្នកស្រី Iris Purnell និងស្វាមី មានកូនម្នាក់មួយ អាយុ៦ខែ កាលពីទំនាក់ទំនងជាមួយអតីតដៃគូមុនរបស់ខ្លួន ហើយក្រោយមក អ្នកទាំងពីរបានចាប់ដៃគ្នាកសាងគ្រួសារថ្មី ដែលនាពេលបច្ចុប្បន្នមានកូនរួមគ្នាចំនួន១០នាក់បន្ថែមទៀត ខណៈកូនៗមានអាយុ១៥​ឆ្នាំ ១៣ឆ្នាំ ១១ឆ្នាំ ១០ឆ្នាំ ៩ឆ្នាំ ៨ឆ្នាំ ៦ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ និង៣ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្នកស្រី Iris បានចាប់ផ្ដើមពរពោះជារៀងរាល់ឆ្នាំជាប់ៗគ្នា តាំងពីឆ្នាំ២០០៤ម៉្លេះ រហូតដល់ឆ្នាំ២០១៩ ហើយអ្នកស្រីផ្ទាល់ ក៏បានយល់ឃើញថា វាមិនមែនជារឿងងាយស្រួលឡើយ និងអ្នកស្រីត្រូវទទួលបានការសម្រាល ដោយការ.វះ.កា.ត់.ចំនួន៦ដងផងដែរ។

យ៉ាងណាមិញ បើទោះបីជាកូនៗទាំងអស់របស់អ្នកស្រី Iris មានសុខភាពល្អក៏ដោយ ខាងក្លីនិក Mayo របស់សហរដ្ឋអាមេរិក បានព្រមានថា ស្ត្រីគ្រប់រូបគួរតែរង់ចាំពី១៨ខែ ដល់២៤ខែ បន្ទាប់ពីសម្រាលកូនរួច មុនពេលពរពោះកូនបន្ថែមទៀត ដើម្បីចៀសវាងមាន.ហា.និ.ភ័.យ.ដល់សុខភាពផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
ខាងឆ្វេងដៃជាឆ្នាំពរពោះ និងខាស្ដាំដៃជាឆ្នាំមិនពរពោះ
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]