បរទេស៖ នារយៈពេលប៉ុន្មានសប្ដាហ៍មុនកន្លងទៅនេះ នាឡិកាដៃមាស ជាកម្មសិទ្ធរបស់អតីតអ្នកដឹកនាំផ្ដាច់ការនៃប្រទេសអាល្លឺម៉ង់ គឺលោក អាដុល ហ៊ីត្លែរ (Adolf Hitler) ត្រូវបានគេសង្ឃឹមថា អាចដាក់ដេញថ្លៃ និងបានតម្លៃដល់ទៅ៣.៤លានផោន (ប្រមាណលានដុល្លារអាមេរិក)។

ជាក់ស្ដែង នាឡិដាដៃនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុននាឡិកាដ៏ប្រណីតស្វីស LeCoultre និងមានតួអក្សរអង់គ្លេសធំៗចំនួនពីរ ដែលតំណាងឲ្យឈ្មោះរបស់លោក ហ៊ីត្លែរ រួមទាំងរូបឥន្ទ្រីអធិរាជអាល្លឺម៉ង់មួយក្បាលផងដែរ។ ហើយវា ត្រូវបានគេជឿថា ត្រូវបានផ្ដល់ឲ្យលោក ហ៊ីត្លែរ ក្នុងឆ្នាំ១៩៣៣ និងក្រោយមក វាត្រូវបានយកដោយទាហានបារាំងពី Berghof ដែលជាផ្ទះភ្នំរបស់គាត់នៅ Bavaria ភាគខាងត្បូងប្រទេសអាល្លឺម៉ង់នាំថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៤៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅទីបំផុត ការដេញថ្លៃត្រូវបានធ្វើឡើងក្នុងរដ្ឋ Maryland នៃសហរដ្ឋអាមេរិក ដោយនាឡិកាដៃមាសនេះ លក់បានក្នុងតម្លៃត្រឹមតែ៩០០,០០០ផោនប៉ុណ្ណោះ (ប្រមាណ១.១លានដុល្លារអាមេរិក) ដែលខុសពីការរំពឹងទុកតែម្ដង៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]