ចិន៖ ប្រទេសចិនបានបើកដំណើរការទីកន្លែងកម្សាន្តមួយកន្លែង សម្រាប់សាធារណជនចូលលេងកម្សាន្ត ដោយឥតគិតថ្លៃ ដើម្បីគេចចេញពីអាកាសធាតុដ៏កម្ដៅក្នុងប្រទេស។ ជាក់ស្ដែង មជ្ឈមណ្ឌលត្រជាក់នេះ មានទីតាំងស្ថិតនៅ Fohui Mountain ដែលជាអតីតទីតាំង ការពារដែនអាកាសស៊ីវិលនៅភាគខាងកើតរបស់ប្រទេសចិន។

ហើយនៅខាងក្នុងមានទីធ្លាធំទូលាយល្អ ដោយបំពាក់នូវម៉ាស៊ីនត្រជាក់ និងផ្ដល់ជូនកន្លែងអង្គុយអានសៀវភៅឬកាសែត តុវាយកូនបាល់ តុបុកប៊ីយ៉ា ម៉ាស៊ីនចុចទឹក និងកន្លែងក្មេងលេងជាដើម។ យ៉ាងណាមិញ មានប្រជាពលរដ្ឋជាច្រើន មិនថាក្មេងឬចាស់ បានចូលទៅលេងកម្សាន្ត ដែលពួកគេបានអះអាងថា ទីកន្លែងពិតជាបានផ្ដល់នូវអារម្មណ៍ស្រស់ថ្លាពិតប្រាកដមែន នាអំឡុងពេលអាកាសធាតុក្ដៅខ្លាំងផងដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភព: South China Morning Post

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]