ឥណ្ឌា៖ បុរសម្នាក់អាយុ៥០ឆ្នាំ និងជាឪពុករបស់កូនៗចំនួន៥នាក់ មកពីក្រុង Kasargod ភាគខាងត្បូងនៃរដ្ឋ Kerala របស់ប្រទេសឥណ្ឌា បានត្រូវរង្វាន់ពីការផ្សងសំណាងឆ្នោតសន្លឹក ជាមួយទឹកប្រាក់ចំនួន១០លានរ៉ូពី (ប្រមាណ១២៦,០០០ដុល្លារអាមេរិក) ក្រោយពីគាត់បានព្យាយាមផ្សងសំណាងស្ទើរតែពេញមួយឆ្នាំ។

ជាក់ស្ដែង លោក Mohammed Bava ធ្លាប់បានធ្វើការជាអ្នកម៉ៅការក្នុងវិស័យសំណង់ ប៉ុន្ដែការងារបានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងអ្វីៗកាន់តែ.អា.ក្រ.ក់.ទៅ នាអំឡុងពេល.ជំ.ងឺ.កូវីដ-១៩រាតត្បាតក្នុងប្រទេស ដែលធ្វើឲ្យជីវភាពគ្រួសាររបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ជាប់បំណុលផងដែរ។ ហេតុដូច្នេះ ទើបគាត់បានសម្រេចចិត្តដាក់ផ្ទះលក់ ដោយសង្ឃឹមថា នឹងអាចបានប្រាក់ច្រើនសម្រាប់ដោះបំណុលទាំងប៉ុន្មានតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ នាវេលាម៉ោង៥:៣០នាទីល្ងាច គាត់មានណាត់ជាមួយនឹងអ្នកដែលចង់ទិញផ្ទះរបស់គាត់ ដើម្បីបញ្ជាក់ពីការទិញលក់ និងទទួលប្រាក់កក់ជាមុន ប៉ុន្ដែមិនទាន់ដល់ម៉ោងជួបគ្នាផង ក៏ស្រាប់តែនាវេលាម៉ោង៣:២៥នាទីរសៀល មិត្តភក្ដិជាអ្នកលក់ឆ្នោត បានផ្ញើសារមកកាន់គាត់ថា គាត់បានឈ្នះឆ្នោត ខណៈគាត់បានទទួលដំណឹងភ្លាម មានអារម្មណ៍សប្បាយរីករាយជាខ្លាំង។

យ៉ាងណាមិញ បើទោះបីជាទឹកប្រាក់ដែលបានមកពីការឈ្នះឆ្នោតមិនច្រើនលើសលុបក៏ដោយ ក៏វាល្មមនឹងអាចឲ្យគាត់ដោះបំណុលបាន។ ហើយចំពោះប្រាក់ដែលនៅសេសសល់ បន្ទាប់ពីដោះបំណុល គាត់នឹងយកទៅជួយមិត្តភក្ដិជាអ្នកលក់ឆ្នោតរបស់គាត់ បរិច្ចាគដល់អ្នកក្រខ្សត់ និងទុកសម្រាប់ផ្គត់ផ្គង់ជីវិតនៅពេលក្រោយផងដែរ៕

ប្រភព: BBC

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]