ឥណ្ឌា៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បុរសចំណាស់ម្នាក់អាយុ៦២ឆ្នាំ និងមកពីរដ្ឋ Bihar នៃប្រទេសឥណ្ឌា បានបង្កឲ្យមានការចាប់អារម្មណ៍ រួមទាំងការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញអ៊ីនធើណេត ជុំវិញរឿងរ៉ាវ ដែលគាត់មិនព្រមងូតទឹកអស់រយៈពេល២២ឆ្នាំ។

ជាក់ស្ដែង លោក Dharamdev Ram មានភាពល្បីល្បាញមែនទែន នៅក្នុងភូមិកំណើតរបស់គាត់ គឺ Baikunthpur និងអ្នកភូមិគ្រប់ៗគ្នាគោរព ស្រលាញ់គាត់ ដោយមិនមានការសើច.ចំ.អ.ក.ដល់គាត់ឡើយ បើទោះបីជាដឹងថាគាត់មិនដែលងូតទឹកសម្អាតខ្លួនក៏ដោយ។ ហើយចំពោះមូលហេតុវិញ ក៏ព្រោះតែគាត់បានប្ដេជ្ញាចិត្តថា នឹងលែងងូតទឹករហូត​ដល់​​អំពើ​.ហិ.ង្សា.​លើ​ស្ត្រី ជ.ម្លោះ​.ដីធ្លី​ និង​ការ.​ស.ម្លា.ប់.​សត្វ​ស្លូត​ត្រង់​ត្រូវ​បញ្ឈប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គាត់បានស្បថថាមិនងូតទឹកតាំងពីឆ្នាំ២០០០ម៉្លេះ ដែលធ្វើឲ្យព័ត៌មានអំពីគាត់សាយភាយពាសពេញ រហូតដល់ត្រូវ.ប.ណ្ដា.ញ.ចេញពីការងារ និងគ្មានការងារធ្វើមកទល់បច្ចុប្បន្ននេះ។ យ៉ាងណាមិញ គាត់ទំនងជានឹងមិនងូតទឹករហូតដល់ថ្ងៃ.ស្លា.ប់ ដរាបណាអ្វីដែលគាត់ចង់បញ្ឈប់មិនទាន់បានសម្រេច ហើយគាត់ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរក្សាពាក្យសច្ចាផងដែរ៕

ប្រភព: Odditycentral

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]