ចិន៖ ឧទ្យានគ្មានមូស ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Chengdu ភាគនិរតីនៃប្រទេសចិន បានបើកដំណើរការជាសាធារណៈកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ខណៈកំពុងទាក់ទាញអ្នកទេសចរជាច្រើនឲ្យទៅសម្រាកលំហែរកាយ។

ជាក់ស្ដែង នៅក្នុងឧទ្យានផ្ទាល់ អាជ្ញាធរបានដំឡើងនូវម៉ាស៊ីនពណ៌បៃតងប្រម៉ាញ់មូសចំនួនជាង៥០គ្រឿង ដែលជាទូទៅមូសតាមដានមនុស្សជាចម្បង ដោយការបញ្ចេញ​កាបូនឌីអុកស៊ីតពេលដកដង្ហើម។ ដូច្នេះ ម៉ាស៊ីនបានស្រូបយកឧស្ម័នកាបូនិកចេញពីខ្យល់ ហើយនៅពេលដែលកម្រិតកាបូនឌីអុកស៊ីតឡើងដល់ខ្ពស់នៃរាងកាយមនុស្ស សត្វមូសនឹងច្រឡំថាម៉ាស៊ីនជាមនុស្ស និងទាក់ទាញឲ្យវាហោះចូលក្នុងម៉ាស៊ីនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងរយៈពេលនៃប្រតិបត្តិការ៣សប្ដាហ៍ ម៉ាស៊ីនអាចកម្ចាត់សត្វល្អិតបានប្រមាណ១២,០០០ក្បាល និងបើទោះបីជាវាមិនមែនជាការជោគជ័យ១០០ភាគរយក៏ដោយ ក៏ប្រជាជនមានភាពរីករាយផងដែរ។ ហើយចំពោះឧទ្យានវិញ បានផ្លាស់ប្ដូរការដាំរុក្ខជាតិ ដោយកាត់បន្ថយ និងដាំដើមឈើ ឬដើមផ្កាណា ដែលមិនទាក់ទាញមូសឲ្យសំងំនៅប៉ុណ្ណោះ៕

ប្រភព: South China Morning Postnews.cgtn

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]