បរទេស៖ កាលពីសប្ដាហ៍មុននេះ កំណប់ទ្រព្យប្រវត្តិសាស្ត្រតម្លៃរាប់រាយលានដុល្លារអាមេរិក ត្រូវបានបង្ហាញជាលើកដំបូង ក្រោយពីបានរកឃើញ ដោយអ្នកដឹកនាំមិនឈ្មោះត្រង់ និងក្រុមហ៊ុនអ្នកសង្គ្រោះនៅចន្លោះឆ្នាំ១៩៨០ និងឆ្នាំ២០១៤ ខណៈទ្រព្យសម្បត្តិជាច្រើន ត្រូវបានលាក់ទុក ព្រោះមានការប្តឹងផ្តល់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីទាមទារសិទ្ធគ្រប់គ្រងទ្រព្យសម្បត្តិ។  

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាវានេះ ត្រូវបានដាក់ឈ្មោះឲ្យថា នាវាមាស និងមានប្រវែង២៨០ហ្វីត (ប្រមាណ៨៥ម៉ែត្រ) ដែលបាន.លិ.ចដោយសារព្យុះសង្ឃរានៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៨៥៧ នាអំឡុងពេលកំពុងធ្វើដំណើរពីប៉ាណាម៉ា ឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក។ ហើយនៅលើនាវា បានផ្ទុកអ្នកដំណើរ និងនាវិកសរុបចំនួន៥៧៨នាក់ ដោយ.បា.ត់.ប.ង់.ជីវិតចំនួន៤២៥នាក់ និងមានអ្នកដំណើរ១៥៣នាក់ប៉ុណ្ណោះរស់រានមានជីវិត ដែលភាគច្រើនជាស្ត្រី និងកុមារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តម្លៃប៉ាន់ស្មាននៃដុំមាសតែមួយមុខគត់ គឺពី១០០លានដុល្លារអាមេរិក ដល់១៥០លានដុល្លារអាមេរិកឯណោះ។ ហើយក្រៅពីដុំមាស មានខោរបស់អ្នកជីករ៉ែអាចស្ថិតក្នុងចំណោមខោដំបូងរចនាដោយ Levi Strauss កាក់មាស កាក់ប្រាក់ រូបថត ដបបុរាណ និងរបស់មានតម្លៃជាច្រើនទៀត ដែលត្រូវបានរកឃើញផងដែរ។

យ៉ាងណាមិញ ដបបុរាណ រូបថត ខោរបស់អ្នកជីករ៉ែ នឹងត្រូវដាក់លក់ដេញថ្លៃជាសាធារណៈក្នុងខែតុលា និងវិច្ឆិកាខាងមុខ ដោយ Holabird Western Americana Collections

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]