បរទេស៖ បុរសជាឪពុកម្នាក់ អាយុ៥៦ឆ្នាំ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានដឹងថា ប្រអប់ដាក់អីវ៉ាន់ ដែលគាត់បានទិញក្នុងតម្លៃ១២ផោនប៉ុណ្ណោះ (ប្រមាណ១៥ដុល្លារអាមេរិក) លក់បានតម្លៃលើសពីការរំពឹងទុកយ៉ាងខ្លាំង។

ជាក់ស្ដែង បុរសរូបនេះ (សុំមិនបញ្ចេញឈ្មោះ) បានទិញប្រអប់ដាក់អីវ៉ាន់ដ៏ធំមួយ ពីហាងមួយកន្លែងក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេសតាំងពីឆ្នាំ១៩៨៤ម៉្លេះ។ ហើយគាត់បានយកទៅឲ្យកូនស្រីរបស់គាត់ ទុកជាកាដូសម្រាប់ការផ្លាស់ប្ដូរទីលំនៅថ្មី ដែលងាយស្រួលក្នុងការដាក់អីវ៉ាន់ផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កូនស្រីរបស់គាត់ បានប្រើប្រាស់សម្រាប់ដាក់អីវ៉ាន់អស់រយៈពេលជាច្រើនមកហើយ និងថ្មីៗនេះ ទើបកត់សម្គាល់ឃើញថា វាជាប្រអប់ដាក់អីវ៉ាន់ម៉ាកល្បី Louis Vuitton ដែលកម្រ និងមានតម្លៃថ្លៃផងដែរ។

យ៉ាងណាមិញ ប្រអប់ដាក់អីវ៉ាន់ដ៏កម្រនេះ ទំនងជាមានអាយុកាលជាង១០០ឆ្នាំ ដែលត្រូវបានដាក់លក់ដំបូងនៅចន្លោះឆ្នាំ១៩០៩ និងឆ្នាំ១៩១៤។ ហើយបុរសជាឪពុកខាងលើ បានសម្រេចចិត្តដាក់លក់ដេញថ្លៃនៅ Hanson's Auctioneers ក្នុងទីក្រុងឡុងដ៍ និងបានតម្លៃសរុបដល់ទៅ៩.៤៩០ផោន (ប្រមាណ១១,៥៥០ដុល្លារអាមេរិក)៕

ប្រភព: Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]