អាមេរិក៖ កំណត់ត្រាក្រចកដៃវែងបំផុត នៅលើពិភពលោក ត្រូវបានបំបែកជាផ្លូវការដោយស្ត្រីអាយុ៦៣ឆ្នាំម្នាក់ មកពីសហរដ្ឋអាមេរិក កាលពីថ្មីៗនេះ ជាមួយនឹងប្រវែងសរុបនៃក្រចកពីម្រាមដៃនីមួយៗ ៤២ហ្វីត និង១០.៤អ៊ីញ (ប្រមាណ១,៣០៦សង់ទីម៉ែត្រ) ដែលវែងជាងរថយន្តសាលាពណ៌លឿងធម្មតា។

ជាក់ស្ដែង ក្រចកនៃម្រាមដៃមេខាងស្ដាំរបស់អ្នកស្រី Diana Armstrong គឺវែងបំផុត ដោយមានប្រវែងហ្វីត និង៦.៧អ៊ីញ (ប្រមាណ១៣៨.៩៤សង់ទីម៉ែត្រ) ខណៈក្រចកនៃម្រាមដៃកូនខាងឆ្វេងខ្លីបំផុត ប្រវែងហ្វីត និងហ្វីត (ប្រមាណ១០៩.២សង់ទីម៉ែត្រ)។ ហើយអ្នកស្រីបានថែរក្សាក្រចកដៃ ដោយមិនកាត់ម្ដងសោះអស់រយៈពេលជាង២៥ឆ្នាំមកហើយ គិតចាប់តាំងពីឆ្នាំ១៩៩៧ បន្ទាប់ពីកូនស្រីអាយុ១៦ឆ្នាំរបស់គាត់ បាន.ស្លា.ប់.បា.ត់.ប.ង់.ជីវិតក្នុងការគេង ពីការវាយប្រហារនៃ.ជំ.ងឺ.ហឺត។ តាមពិតទៅ កូនស្រីរបស់គាត់ កាលនៅមានជីវិត តែងតែជួយកាត់ក្រចកដៃឬលាបពណ៌ឲ្យគាត់ រៀងរាល់ចុងសប្ដាហ៍ ដូច្នេះក្រោយពី.បា.ត់.ប.ង់.កូនស្រីមក គាត់មិនចង់.កា.ត់.ក្រចកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការដែលមានក្រចកដៃវែងអន្លាយ បានធ្វើឲ្យអ្នកស្រីពិបាកក្នុងការធ្វើការងារផ្ទះជាខ្លាំង មិនថាការបោសសម្អាត បោកគក់ ស្លៀកពាក់ និងមិនអាចបើកបរជាដើម។ ហើយសព្វថ្ងៃនេះ ក៏គាត់មិនដែលទៅសាឡន ដើម្បីទទួលសេវាកម្មលាបពណ៌ក្រចកដែរ ដោយមានចៅៗជួយលាបពណ៌ឲ្យនៅផ្ទះ និងត្រូវចំណាយអស់រយៈពេលពី៥ ទៅ១០ម៉ោង ទើបរួចរាល់។

ចំពោះម្ចាស់កំណត់ត្រាក្រចកដៃវែងបំផុត នៅលើពីភពលោកពីមុនវិញ គឺជាអ្នកស្រី Ayanna William ដែលមានក្រចកប្រវែងសរុប២៤ហ្វីត និង០.៧អ៊ីញ (ប្រមាណ៧៣៣.៥៥សង់ទីម៉ែត្រ) ខណៈវាស់កាលពីខែមីនា ឆ្នាំ២០២១៕

ប្រភព: Mirror / thehansindia

រូបភាព: Worldguinnessrecord 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព (cr pic to WGR)
រូបភាព (cr pic to WGR)
រូបភាព (cr pic to WGR)
រូបភាព (cr pic to WGR)
រូបភាព (cr pic to WGR)
រូបភាព (cr pic to WGR)
រូបភាព (cr pic to WGR)
រូបភាព (cr pic to WGR)
រូបភាព (cr pic to WGR)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]