យល់ដឹង ៖ រំដួល ជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ជា​និមិត្តរូប​នៃ​ការ​ថែរក្សា​បរិស្ថាន​ដោយ​រដ្ឋាភិបាល និង​តំណាង​ឲ្យ​លក្ខណៈ​រួសរាយ​រាក់ទាក់ រួមទាំងភាព​វិជ្ជមាន​របស់​ប្រជាជន​កម្ពុជា។

ផ្ការំដួល ជាប្រភេទដើមឈើដែល មានកម្ពស់ចាប់ពី ៣ ទៅ ១៥  ម៉ែត្រ សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណៈគ្រើមៗបែកមែកសាខា ស្លឹកទោល រលោង ស្រួចចុង ពណ៌បៃតងចាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្កា រំដួល

ចំណែកឯផ្នែកខាងក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹក និងតាមចុងមែក មានពណ៌ លឿងក្លិនក្រអូប មាន ២ស្រទាប់  ដោយស្រទាប់ទាំង២ មានលក្ខណៈស្រដៀងគ្នា មានកម្រាស់ក្រាស់ ហើយរឹង។ ផ្ការំដួលមាន ៦ ត្របក រៀងគ្នាជា ២ ស្រទាប់ ក្នុង ១ ស្រទាប់មាន ៣ ត្របកហើយត្របក ខាងក្នុងមានខ្នាតតូច និងកោងជាង ចុងត្របកមានលក្ខណះស្រួច។

ផ្ការំដូល ចាប់ផ្តើមផ្កាពីខែធ្នូ ដល់ ខែមីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ប្រមាណជា ១ ទៅ ២ គ្រាប់ ជាលក្ខណះកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។

ផ្កា រំដួល

រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជា ៖

- សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន

- ផ្កាជួយបំបាត់ ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម

- កេសរ អាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខ ខ្យល់គរ។

ផ្កា រំដួល

ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះ ចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។ បច្ចុប្បន្នគេអាចរក មើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។

ផ្កា រំដួល

លើសពីនេះ ក្រៅពីយកផ្ការំដួលតំណាងឲ្យប្រទេសកម្ពុជាហើយនោះ ខាងមន្ទីរកសិកម្មក៏បានយកផ្កានេះតំណាងឲ្យវិស័យកសិកម្មទៀតផង។ ដូចនេះ ប្រជាជនខ្មែរគ្រប់រូបពិសេសយុវជនខ្មែរទាំងអស់ចូរចងចាំ និងធ្វើខ្លួនឲ្យមានក្លិនក្រអូប និងស្រស់ស្អាត ដូចជាផ្ការំដួលដែលតំណាងឲ្យប្រទេសក៏ដូចជាខ្លួនឯងផ្ទាល់៕

ផ្កា រំដួល

ប្រភព ៖ Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]