យល់ដឹង៖ Pisces ជាមនុស្សដែលចេះបត់បែន និងមានមនោសញ្ចេតនាខ្ពស់ ជាមនុស្សដែលតែងស្តាប់បញ្ហាមិត្តជានិច្ច។ ពួកគេជាមនុស្សឆ្លាត តែពេលខ្លះពួកគេក៏អាច ឆាប់ភាំងណាស់ដែរ។ ប៉ុន្តែអ្វីដែលជាភាពទាក់ទាញបំផុតរបស់ពួកគេនោះ គឺភាពយល់ចិត្ត។ តារានិករនេះតែងយល់ចិត្តមនុស្សគ្រប់គ្នា ដែលនៅក្បែរខ្លួនជានិច្ច ទើបមនុស្សជាច្រើនស្រលាញ់ចូលចិត្តពួកគេ។

ពួកគេមានអត្តចរិតរួសរាយ ជាមនុស្សមានព្រលឹងដែលចាស់ៗចំណាំនិយាយ។ ពួកគេតែងគិតថាភាពរីករាយ គឺផ្តើមចេញពីខ្លួនឯង មិនចាំបាច់ចាំទទួលពីអ្នកណាឡើយ ទើបមនុស្សដូចជាពួកគេ តែងមើលទៅរីករាយគ្រប់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំនាង

តារានិករនេះ ភាគច្រើនជា​មនុស្ស​ងាយ​ឯកោ​ តែមន្ត​ស្នេហ៍​របស់​ពួកគេ គឺ​មាន​ភាព​ស្មោះត្រង់​ ភក្តី​ភាព​ និង​ជា​មនុស្សដែលអាច​ពឹង​ពាក់បាន​។​

Pisces ​មាន​ភាព​រ៉ូមែនទិក​ ទន់ភ្លន់​ តែ​ក៏​មាន​ភាព​រហ័ស​រហួន​ដែរ​។ ប៉ុន្តែនៅពេលបាន​ជួប ​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​ ពួកគេ​បែរ​ជា​មាត់​រឹង​ខុស​ពី​ចិត្តទៅវិញ ក៏មាន៕

អត្ថបទដោយ ៖ Yukvey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យុវវ័យ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]