ឥណ្ឌា៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានចូលទៅ.លួ.ច.យកប្រអប់បរិច្ចាគប្រាក់ពីវិហារមួយកន្លែង នៅទីក្រុង Jabalpur ក្នុងរដ្ឋ Madhya Pradesh នៃប្រទេសឥណ្ឌា។

តាមរយៈវីដេអូឃ្លីបខ្លី ដែលថតឡើងតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយកំពុងទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា បុរសរូបនេះ មិនបាន.ពា.ក់.អាវឡើយ និងយកក្រណាត់រុំមុខយ៉ាងជិត បានលើកដៃសំពះព្រះ ខណៈមើលទៅហាក់បីដូចជាសុំការលើកលែងទោសពីព្រះ មុនពេល.លួ.ច.យកប្រអប់បរិច្ចាគប្រាក់បាត់ទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បុរសរូបនេះ ត្រូវបានរាយការណ៍ថា បាន.លួ.ច.យកប្រអប់បរិច្ចាគប្រាក់ពីវិហារ សរុបចំនួនបីប្រអប់ រួមទាំងជួងចំនួនពីរទៀត ហើយឥឡូវ ប៉ូលិសកំពុងព្យាយាមតាម.ចា.ប់.ខ្លួនគាត់ផងដែរ៕

ប្រភព: Nextshark

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]