អង់គ្លេស៖ ពលរដ្ឋអង់គ្លេសជាច្រើន បាននាំគ្នាសម្រុកទៅទិញទឹកសុទ្ធដបយ៉ាងស្លន់ស្លោ ដែលធ្វើឲ្យធ្នើរទឹកសុទ្ធដបរបស់ហាងលក់ទំនិញមួយចំនួន សឹងតែគ្មានទឹកសុទ្ធដបសម្រាប់លក់ ខណៈប្រទេសអង់គ្លេសកំពុងព្យាយាមដោះស្រាយវិបត្តិគ្រោះរាំងស្ងួត និងអាកាសធាតុឡើងកម្ដៅខ្លាំង។

ជាក់ស្ដែង ប្រទេសអង់គ្លេស បានប្រកាសពីគ្រោះរាំងស្ងួតកាលពីថ្ងៃសុក្រកន្លងទៅនេះ សម្រាប់ពាក់កណ្ដាលនៃប្រទេស ដែលជាលើកទីមួយចាប់តាំងពីឆ្នាំ២០១៨។ ហើយបើទោះបីជាមានការ.គំ.រា.ម.កំ.ហែ.ង.ពីភ្លៀងធ្លាក់ខ្លាំង និងព្យុះផ្គររន្ទះក៏ដោយ ភាគច្រើននៃប្រទេសអង់គ្លេសទំនងជាមិនមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ខែកញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រុមហ៊ុនផ្គត់ផ្គង់ទឹក Affinity and Wessex Water ដែលគ្របដណ្តប់លើប្រជាជន២.៨លាននាក់ នៅភាគនិរតីនៃប្រទេសអង់គ្លេស បានជម្រុញឲ្យអតិថិជនរបស់ខ្លួន កាត់បន្ថយការងូតទឹកមកត្រឹមរយៈពេល៤នាទី និងត្រូវលាងសម្អាតបន្ទប់ទឹកនាពេលចំបាច់ប៉ុណ្ណោះ។ ចំណែកហាងលក់ទំនិញផ្សេងៗទៀតក្នុងប្រទេស ត្រូវបានដាក់ស្លាកបង្ហាញលើធ្នើរថា សម្រាប់អតិថិជនក្នុងម្នាក់អាចទិញទឹកសុទ្ធចំនួនពី៣ដប ឬ៥ដបប៉ុណ្ណោះ។

យ៉ាងណាមិញ ប្រសិនបើក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុននេះ មិនមានភ្លៀងធ្លាក់ មនុស្សរាប់លាននាក់អាចនឹងហាមឃាត់មិនឲ្យសម្អាតយានជំនិះ អគារ ឬផ្ទះ ហើយក៏អាចមានការបែងចែកទឹកសម្រាប់គ្រួសារប្រើប្រាស់ផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]