អាមេរិក៖ បុរសចំណាស់អាយុ៨០ឆ្នាំម្នាក់ ជាអ្នកស្រាវជ្រាវ និងជំនាញខាងពស់ដ៏ល្បីល្បាញប្រចាំប្រទេស បាន.ស្លា.ប់.បា.ត់.បង់.ជីវិតកាលសប្ដាហ៍មុនកន្លងទៅថ្មីៗនេះ នៅផ្ទះរបស់គាត់ផ្ទាល់ក្នុងរដ្ឋ West Virginia នៃសហរដ្ឋអាមេរិក ក្រោយពីត្រូវបានពស់វែកប្រភេទពូជ Timber Rattler ចឹ.ក ខណៈជាប្រភេទពូជពស់ ដែលគាត់បានចំណាយពេលពេញមួយជីវិតដើម្បីសិក្សា។

ជាក់ស្ដែង លោក Martin កាលនៅមានជីវិត គាត់តែងតែជាមនុស្សម្នាក់ដែលឧស្សាហ៍ឡើងភ្នំ និងទៅលេងកន្លែងដាច់ស្រយាល ដើម្បីកត់ត្រាសកម្មភាពរបស់សត្វពស់ និងពីចំនួននៃសត្វពស់ជាដើម។ ហើយផ្អែកលើបេសសកម្មរបស់គាត់នីមួយៗ តែងតែបានពិពណ៌នាអំពីភាពរីករាយ និងភាពរឹងមាំរបស់គាត់ ឲ្យមនុស្សជុំវិញខ្លួនបានឃើញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គាត់ធ្លាប់ត្រូវបានពស់.ចឹ.ក.ប៉ុន្មានដងមកហើយ និងតែងតែរួចផុតពី.គ្រោះ.ថ្នា.ក់.ដល់ជីវិត ប៉ុន្ដែសម្រាប់លើកចុងក្រោយនេះ ជាអកុសល គាត់មិនអាចមានសំណាងល្អដូចលើកមុនៗឡើយ។ យ៉ាងណាមិញ ចំពោះប្រភេទពូជពស់ដែល.ចឹ.ក.គាត់ចុងក្រោយនេះ ត្រូវបានស្គាល់ថាមាន.គ្រោះ.ថ្នា.ក់.បំផុតប្រចាំប្រទេស ដោយសារ.ពិ.ស.របស់វា ចង្កូមវែង និងទំហំដ៏ធំ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]