ថៃ៖ ស្ត្រីម្នាក់អាយុ៤៤ឆ្នាំ មកពីទីក្រុងបាងកក នៃប្រទេសថៃ បានបង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្ដាញសង្គមតិកតុក ក្រោយពីអ្នកស្រីបានប្រកាសស្វែងរកមនុស្សស្រីស្រស់ស្អាតចំនួនពីរនាក់ ដើម្បីធ្វើឲ្យប្ដីរបស់អ្នកស្រីសប្បាយចិត្ត។

ជាក់ស្ដែង អ្នកស្រី Pattheema Chamna កំពុងមាន.ជំ.ងឺ.​បា.ក់​.ទឹកចិត្ត.ធ្ង.ន់.ធ្ង.រ និងមានអារម្មណ៍ថា អ្នកស្រីមិនអាចមើលថែប្ដីបានទៀតទេ ដែលជាហេតុធ្វើឲ្យអ្នកស្រីមានអារម្មណ៍មិនល្អឡើយទៅលើប្ដី។ ដូច្នេះ ដើម្បីប៉ះប៉ូវនូវចន្លោះខ្វះខាតក្នុងការមើលថែប្ដី អ្នកស្រីក៏សម្រេចចិត្តប្រកាសស្វែងរកមនុស្សស្រី ឲ្យជួយមើលថែប្ដីរបស់អ្នកស្រីផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ចំពោះមនុស្សស្រីទាំងអស់ ដែលមានបំណងចង់ដាក់ពាក្យ គឺតម្រូវឲ្យមានអាយុចាប់ពី៣០ឆ្នាំ ដល់៣៥ឆ្នាំ មិនថានៅលីវ ឬម៉េម៉ាយឡើយ ប៉ុន្ដែមិនត្រូវមានកូនជាប់ខ្លួនដាច់ខាត ខណៈត្រូវមានលិខិតបញ្ជាក់ពីសុខភាពច្បាស់លាស់ និងលក្ខណៈសម្បត្តិសមរម្យ បូករួមទាំងមានការប្រាស្រ័យទាក់ទងល្អ។ ចំណែកប្រាក់ខែវិញ នឹងទទួលបានចំនួនប្រមាណ៤១៥ដុល្លារអាមេរិក និងតួនាទីចាំបាច់បំផុត គឺត្រូវធ្វើឲ្យប្ដីរបស់អ្នកស្រី មានសេចក្ដីសុខ និងសប្បាយរីករាយ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏នឹកស្មានមិនដល់ខាងលើនេះ ត្រូវបានបុរសជាប្ដីដឹងឮរួចរាល់ហើយ តាមរយៈបណ្ដាញសង្គម ប៉ុន្ដែមិនបានជំទាស់នឹងគោលបំណងរបស់ប្រពន្ធទេ៕

ប្រភព: indiatimes

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]